ឡានដឹកអ៊ីវ៉ាន់អគ្គិសនីរបស់ Ford កម្លាំងខ្លាំង 1973 Hp លើស Bugatti Chiron តម្លៃ ៣លាន$ទៅទៀត
Pheakdey Prem
JUNE 30 2022
យានយន្ត
233 views
2 mins read

ក្រុមអ្នករចនា​ម៉ូតរថយន្ត​របស់​ក្រុមហ៊ុន​ Ford បាន​យក​រថយន្តដឹក​អ៊ីវ៉ាន់​ SuperVan មកកែច្នៃ​បំពាក់ជាមួយ​​​ម៉ូទ័រ​អគ្គិសនីចំនួន ៤ គ្រឿង​ ធ្វើ​ឲ្យ​ឡាន​ដឹកអ៊ីវ៉ាន់​​​មួយ​នេះ​ កើន​ឡើងដល់  ១៩៧៣​ សេះ ​​​សូម្បី​តែឡានកំពូល​រថយន្តទំនើបបំផុត ​តម្លៃ ៣លាន​ដុល្លារ​ Bugatti Chiron មាន​កម្លាំងម៉ាស៊ីន​តែ​ ១៥០០​សេះ​ តែប៉ុណ្ណោះ​ ។

The Ford Pro Electric SuperVan.

​​​បើ​យោងតា​ម​ការ​ចេញ​ផ្សាយ​របស់​គេហទំព័រ​  BusinessInsider បានឲ្យដឹងថា ឡានដឹក​អ៊ីវ៉ាន់នេះ​ គឺ​ជារថយន្ត​ SuperVan ជំនាន់ទី ៤ ​​​​ដែល​ក្រុមហ៊ុន​​ Ford ​​ចាប់​ផ្តើមផលិតតាំងពីឆ្នាំ ១៩៧១ មកម្លេះ​ ដោយ​មុន​ដំបូងឡើង SuperVan ជំនាន់ទី១ ត្រូវបាន​បំពាក់​ជាមួយ​នឹង​ម៉ាស៊ីន​សាំង របស់រថយន្តប្រណាំង Ford G40 ​ដែលធ្លាប់​ឈ្នះពានរង្វាន់ Le Mans ​ចាប់​ពី​ឆ្នាំ​ ១៩៦០ ដល់​ ឆ្នាំ ១៩៦៥ ។​​

1971 Ford SuperVan.

The 1984 Ford SuperVan.

The 1995 Ford SuperVan.

ចំណែក​ឯ SuperVan ជំនាន់ទី២ ផលិត​​នៅ​ឆ្នាំ ១៩៨៤  និង ជំនាន់ទី ៣ ត្រូវបាន​ផលិតនៅ​ឆ្នាំ​ ១៩៩៤  ដែលបាន​ប្តូរ​ម៉ាស៊ីន​របស់​ G40 ​មកប្រើជាមួយ​នឹងម៉ាស៊ីនសាំងរបស់​ Formula 1 វិញ​ម្តង រហូតមក​ Supervan ទី៤ ត្រូវបា​នគេបំពាក់ជាមួយ​នឹងម៉ូទ័រ​អគ្គិសនី​សុទ្ធចំនួន​ ៤ គ្រាប់​ ​ដែលអាចបង្កើតកម្លាំងសរុប​ ១៩៧៣ សេះ ។​

The Ford Pro Electric SuperVan.

​​តួយ៉ាង​​រូបរាងផ្នែកខាងក្រៅ​ត្រូវបាន​​កែច្នៃ​បន្តិចបន្តួចពី​​ ជំនាន់មុន​ៗ ដោយគ្រាន់តែបន្ថែម​ទឹក​ថ្នាំ​ពណ៌ និងតែម​ខ្លះ ព្រម​ទាំង​​ឌីហ្សាញ​ចំណុចខ្លះ ឲ្យមើលទៅ​ទំនើបជាងមុន ប្រៀបបាន​ទៅនឹងឡានប្រណាំង​អ៊ីចឹងដែរ ។

The Ford Pro Electric SuperVan.

រីឯផ្នែក​ខាងក្នុង​វិញនោះ ​ត្រូវបាន​ឌី​ហ្សាញ​​មាន​ភាពរញ៉ែរញ៉ាយដូចទៅនឹង​ឡាន​ប្រណាំងទៅ​ ប៉ុន្តែ​ចំណុចគួ​រឲ្យចាប់​អារម្មណ៍​នោះ​ ទៅលើ​អេក្រង់​ Touchscreen ដែល​ត្រូវបា​ន​ខ្ចី​ពី​ F-150 lightning  ​​៕​

The Ford Pro Electric SuperVan.

គួរជំរាប​ផងដែរ សម្រាប់​​ Supervan ជំនាន់ទី៤ មួយ​នេះ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យលក់​នៅស្រុកកំណើត​ខ្លូនទេ (​USA) ​​ហើយតម្លៃក៏គេមិនទាន់បង្ហាញ​​​ជាផ្លូវការនៅឡើយ​ដែរ ៕

អត្ថបទដោយ ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia