មិនធម្មតាមែន ក្រុមហ៊ុន Micron បញ្ចេញ microSD Card ដាក់បាន1500GB ដំបូងគេបង្អស់លើលោក
Makara Rin
JUNE 24 2022
អេឡិចត្រូនិក
171 views
1 min read

បើនិយាយទៅដល់ microSD Card អ្នកប្រាកដជាបានស្គាល់មកហើយថាវាគឺជា ឧបករណ៍ផ្ទុកទិន្នន័យដ៏តូចមួយសម្រាប់ញាត់បញ្ចូលទៅក្នុងទូរស័ព្ទ កាមេរ៉ា ឬឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដើម្បីផ្ទុកទិន្នន័យប៉ុន្តែវាអាចផ្ទុកបានក្នុងទំហំដ៏តូចមួយតែប៉ុណ្ណោះ ដោយឡែកកាលពីពេលថ្មីៗក្រុមហ៊ុនរបស់អាមេរិក Micron បានបញ្ចេញ​ microSD Card ដំបូងបំផុតលើលោកដែលអាចផ្ទុកទិន្នន័យបានរហូតទៅដល់​ 1.5TB ។

ចំពោះ microSD Card ដែលមានសមត្ថភាពដាក់ទិន្ន័យដ៏ច្រើនបែបនេះគឺត្រូវបានគេហៅវាថា i400 ដោយគេបានរចនាវាឡើងយ៉ាងពិសេសសម្រាប់ការផ្ទុកទិន្នន័យវីដេអូដែលយកចេញពីកាមេរ៉ាសុវត្ថិភាពជាមួយនឹង​គុណភាពក៏ដូចសមត្ថភាពនៃដំណើរការខ្លាំងជាងមុនផងដែរ។

Micron Unveils World's First 1.5 TB microSD Card, Allowing Storage of Up to  Four Months of Video Locally - The FPS Review

 លើសពីនេះទៅទៀត​ microSD Card i400 មួយនេះមានសមត្ថភាពក្នុងការផ្ទុកទិន្នន័យវីដេអូដែលទទួលបានពីកាមេរ៉ាសុវត្ថិភាពរហូតដល់ 4ខែឬ 120ថ្ងៃឯណោះ។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ i400 មានគុណភាពរហូតដល់5ឆ្នាំក្នុងការថតរយៈពេល24ម៉ោងក្នុងមួយសប្តាហ៍បន្តជាប់គ្នារហូត។

មិនតែប៉ុណ្ណោះវាក៏មានសមត្ថភាពក្នុងការចាប់យកវីដេអូក្នុងកម្រិត 4K ហើយអាចទទួលនូវយកនូវការចាប់យកសកម្មភាពរបស់​ AI ចំនួន8ផ្សេងៗគ្នា ដូចជាការចាប់សម្គាល់វត្ថុ ចាប់សម្គាល់ស្លាកលេខ និងសម្គាល់មុខជាដើម។

យ៉ាងណាមិញ ក្រុមហ៊ុន Micron នៅមិនទាន់បានបញ្ចេញអំពីដំណឹងថានឹងដាក់ឱ្យប្រើប្រាស់នៅពេលណាដែរ រួមជាមួយនឹងតម្លៃក៏មិនទាន់បានបង្ហាញថាវាមានតម្លៃថ្លៃប៉ុណ្ណានោះដែរ ប៉ុន្តែបើគេចេញលក់ជាផ្លូវការតើអ្នកហ៊ានចាយលុយដើម្បីទិញវាយកមកប្រើទេ?

អត្ថបទដោយ៖​ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia