មិនចង់ឱ្យគេ Comment ជេរ ឬប្រើពាក្យមិនល្អលើអាខោនហ្វេសប៊ុក មកដឹងក្បាច់នេះចង់បិទពាក្យណាក៏បានដែរ
Makara Rin
NOVEMBER 13 2022
គន្លឹះល្អៗ
3.6 K views
1 min read

មិនថាអ្នកដែលប្រើ Facebook ឬប្រើប្រាស់ផ្លេតហ្វមណាមួយនោះទេ ពោលគឺតែងតែធ្លាប់ជួបហើយនូវការមិនពេញចិត្តពីមនុស្សមួយចំនួនហើយពេលខ្លះឈានដល់ការចូលទៅ Comment ដោយប្រើពាក្យមិនល្អណាមួយដែលយើងមិនទទួលយកបានថែមទៀតផង។

សម្រាប់គណនីហ្វេសប៊ុកធម្មតា​គឺមានមុខងារ​ Hidden Comment ដែលមុខងារគឺអាចឱ្យយើងចូលទៅបិទ ​Comment ណាដែលយើងមិនពេញចិត្តនៅលើផុសរបស់យើង​ ប៉ុន្តែវាអាចបិទបានតែមួយៗប៉ុណ្ណោះ។ ដោយឡែកសម្រាប់មុខងារថ្មីនេះមានឈ្មោះថា Content Moderation ដែលអនុញ្ញាតឱ្យយើងធ្វើការកំណត់ពាក្យ​ណាមួយដែលយើងមិនចង់ឃើញនៅលើ Profile របស់យើង ឬមិនឱ្យអ្នកដ៏ទៃឃើញ។

របៀបចូលកំណត់

  • ត្រូវតែប្តូរគណនីរបស់អ្នកទៅជា​ Professional Mode សិន
  • ចូលទៅកាន់ Menu>Setting
  • ស្វែងរកពាក្យថា Public Post ហើយចុចលើពាក្យនោះ
  • អូសឡើងលើបន្តិច រួចចុចលើពាក្យ Blocklist Filter
  • បន្ទាប់មកធ្វើការកំណត់ពាក្យណាដែរអ្នកចង់បិទមិនចង់ឱ្យឃើញលើ Profile ឬ​ផុស​ណាមួយរបស់អ្នក

1

គូសបញ្ជាក់ផងដែរថា សម្រាប់ពាក្យដែលអ្នកបានកំណត់ទាំងអស់នេះ​គឺវានឹងលោតចូលក្នុង Hidden Comment ដោយស្វ័យប្រវត្តិរាល់ពេលដែលមាននរណាម្នាក់ Comment ចំពាក្យដែលអ្នកបានកំណត់ លើសពីនេះទៅទៀតពាក្យទាំងនេះគឺឃើញត្រឹមតែអ្នកដែលបាន Comment និងម្ចាស់អាខោនផ្ទាល់តែប៉ុណ្ណោះរីឯងអ្នកដ៏ទៃទៀតគឺមិនអាចឃើញបាននោះទេ។

អត្ថបទដោយ៖​ រិន មករា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth