មោទកភាពកម្ពុជា! មកដឹងពីលក្ខណៈពិសេសនៃពានរង្វាន់បាល់ទាត់ FIFA WORLD CUP ដែលទើបមកដល់ខ្មែរ
ផែន ផាន់ណា
JUNE 15 2022
នវានុវត្តន៍
1.7 K views
1 min read

ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ កំពុងមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជាយើងហើយ។ ការមកដល់នៃពានរង្វាន់ដ៏អស្ចារ្យ និងជាលើកដំបូងនៅកម្ពុជានេះ ធ្វើឡើងក្នុងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ នេះបើយោងតាមការទំព័រផេក Facebook របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

Five things to know about 2018 FIFA World Cup

ចំណុចពិសេសរបស់ពាន់រង្វាន់បាល់ទាត់ពិភពលោកនេះគឺ ទី១).ពាននេះធ្វើឡើងពីមានសុទ្ធទម្ងន់ជាង៦គីឡូក្រាម ដោយដឹកមកតាមជើងយន្តហោះពិសេស (Private Jet) និងទី២).ពាននេះមានតម្លៃរហូត ២០លានដុល្លារ ហើយក៏ជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីប្រទេសកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤។

FIFA Struggling to Find Sponsors for Russia World Cup - Russia Business  Today

ការមកដល់នេះដែរកម្ពុជាយើង ក៏បានរៀនចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះដូចជា ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ។

Final Draw for FIFA World Cup Revealed - Sports Al Dente

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia