FBI រកឃើញមនុស្សកាន់តែច្រើនប្រើបច្ចេកវិទ្យាបន្លំមុខ Deep Fake សម្ភាសន៍ការងារតាមអនឡាញ
Makara Rin
JUNE 30 2022
នវានុវត្តន៍
337 views
1 min read

កន្លងមកអ្នកប្រាកដជាធ្លាប់បានដឹងរួចមកហើយទាក់ទងជាមួយនឹងកម្មវិធីដែលអាចប្តូរមុខមនុស្សបានដោយវាចាប់យកមុខរបស់យើងទៅដាក់នឹងខ្លួនអ្នកផ្សេងដែលមានចលនាផ្សេងៗគ្នា ជាក់ស្តែងថ្មីៗនេះ ភ្នាក់ស៊ើបអង្កេតរបស់ FBI បានរកឃើញថា​ មានមនុស្សកាន់តែច្រើនទៅៗប្រើបច្ចេកវិទ្យាប្តូរទម្រង់មុខ Deepfake នេះដើម្បីបន្លំទៅសម្ភាសន៍ការងារឬធ្វើអ្វីផ្សេងៗទៀត។

ក្នុងនោះផងដែរគេក៏រកឃើញផងដែរថាមានការដាក់ពាក្យបណ្តឹងជាច្រើនទាក់ទងជាមួយនឹងការលួចអត្តសញ្ញាណ​ក៏ដូជាកាក្លែងបន្លំទម្រង់មុខដើម្បីយកទៅប្រើប្រាស់នៅពេលដែលពួកគេធ្វើការពីផ្ទះឬការងារដែលត្រូវឆ្លើយឆ្លងតាមអិនធឺណេតដោយបញ្ចេញមុខ​ (Remote Work) ជាដើម។

លើសពីនេះទៅទៀតការងារប្រភេទ Remote Work ដែលគេប្រើបច្ចេកវិទ្យា Deepfake ដើម្បីបន្លំនោះគឺមានដូចជា Information Technology, Computer Programming, Database, Software និងការងារផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយផ្នែកនេះ មិនតែប៉ុណ្ណោះអ្នកទាំងអស់នោះអាចមើលឃើញពីព័ត៌មានសំខាន់ៗរបស់អតិជនដូចជា ទិន្នន័យហិរញ្ញវត្ថុ ទិន្នន័យផ្នែក IT របស់ក្រុមហ៊ុន និងព័ត៌មានកម្មសិទ្ធជាដើម។

ម្យ៉ាងវិញទៀតមិនត្រឹមតែមានការក្លែងបន្លំចំពោះទម្រង់មុខនៅក្នុងវូដេអូនោះទេ ពោលគឺមានក្លែងបន្លំទាំងសំឡេងថែមទៀតផង ដោយឡែកការប្រើសំឡេងមិនពិតទាំងនោះគឺមិនសូវធ្វើចលនាត្រូវទៅទៅតាមសកម្មភាពមាត់ដែលកំពុងនិយាយនោះទេ។

មិនតែប៉ុណ្ណោះក៏មានជនរងគ្រោះជាច្រើនបានរាយការណ៍ថា មានការលួចយកទិន្នន័យរបស់គេក៏ដូចជាព័ត៌មានផ្សេងៗទៀតដើម្បីយកទៅដាក់ពាក្យធ្វើការដោយបន្លំព័ត៌មានទាំងអស់នោះដាក់ទៅមនុស្សម្នាក់ទៀត។

គូសបញ្ជាក់ផងដែរថា បច្ចេកវិទ្យា​ Deepfake នេះគឺអាចបន្លំទាំងមុខរបស់អ្នកក៏ដូចជាសំឡេងថែមទៀតផង ដូច្នេះអ្នកគួរប្រុងប្រយ័ត្នទៅលើការប្រើប្រាស់អិនធឺណេតតាមដែលអាចធ្វើទៅបាន។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia