ឥ​ណ្ឌា​កាន់​តែ​កាច​!​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥណ្ឌា​​​​​​​​​ក្លាយ​ជាប្រទេស​លក់​បានឡាន​​ច្រើនជាងគេលេខ​៣ ​​​​​​​​​​​​​​​​​បន្ទាប់​ពី​ចិន និង​អាមេរិក
Pheakdey Prem
FEBRUARY 6 2023
យានយន្ត
230 views
1 min read

ប្រទេស​​ឥ​ណ្ឌា​​​​​​ជាប្រទេស​​ដែលមាន​​ប្រជាជន​ច្រើន​ជាងគេ​បង្អស់​បន្ទាប់​​ពី​ចិន​ មាន​ចំនួន​ 1.417ពាន់​លាន​នាក់ ​​​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ​​​​​​ឥណ្ឌា​​​​​​​​ក្លាយ​ជា​​​​ប្រទេស​ដែល​​លក់ឡាន​​​​ច្រើន​ជាងគេ​​លើ​ពិភព​​លោក​ ឈរលើ​លេខ​រៀង​ទី​៣ ក្នុង​ឆ្នាំ២០២២ បន្ទាប់​ពី​​ចិន​ និង​អាមេរិក​ ដោយ​​​បាន​​យក​ឈ្នះ​​ប្រទេសជប៉ុន​​​​​​​​​​​​​​​​​ដែល​ជាប្រទេស​​​មាន​ប្រេន​​ឡាន​ល្បី​​ៗ ជា​ច្រើន​​ មក​​​នៅ​ត្រឹម​លេខ​៤ ។

India beats Japan, snatches 3rd place in automobile sales

យោងតាមការចេញ​ផ្សាយ​​​ពី​ប្រភព​​​ Business standard បាន​ឲ្យ​ដឹង​ថា​ ​ឥ​ណ្ឌា​បាន​​ធ្វើ​ការ​​វ៉ា​​ដាច់​​ជប៉ុន​ ក្លាយ​ជាអ្នក​លក់​​ឡាន​​​មាន​ចំនួនច្រើន​ជាង​​​​​​​​គេ​ ទាំងក្នុង​ស្រុក​-ក្រៅ​ស្រុក​ លេខ​៣ ​​​បន្ទាប់​ពី​​ចិន​ និង​អាមេរិក​ ដោយ​បាន​លក់​​ឡាន​​អស់​ចំនួន ​៤.១៣លាន​គ្រឿង​​​​គិត​ចាប់​​ដើម​ខែ​​មករា​រហូត​ដល់​​​ចុង​ខែ​វិច្ឆកា​​ ឆ្នាំ២០២២ ។

​​​​បន្ទាប់​មក​​​​​​​​​​​​​​​​បើ​យោងតាម​​របាយ​​ពី​ក្រុម​ហ៊ុន​ Maruti Suzuki India បាន​​​រា​យ​​ការបន្ថែម​ទៀត​ ពី​ការ​លក់នៅ​​ខែ​ធ្នូ​​ក្នុងប្រទេស​​ឥណ្ឌា​​បាន​ចំនួន​​ ១១៣,៥៣៥គ្រឿង​ទៀត​ ដែល​ធ្វើ​ឲ្យ​​​​​​​ប្រទេស​​ឥណ្ឌាលក់​ឡាន​​​​​បានចំនួន​ ៤.២៥លាន​គ្រឿង​ ​និង​ប្រទេសជប៉ុន​​បាន​លក់​​ឡាន​​​​​​​​​​ចំនួន​ ៤.២​​លាន​គ្រឿង​ប៉ុណ្ណោះ​​ក្នុង​ឆ្នាំ២០២២ ​​​ធ្លាក់​ចុះ​​ ៥.៦% ​​​​​​​តិច​​ជាងឆ្នាំមុន​។​

​​ដោយឡែក​សម្រាប់​ប្រទេស​​ចិន​មាន​ចំនួន​​លក់ឡាន​​សរុប​​​ក្នុង​​ឆ្នាំ២០២២ ​​​ចំនួន​ ២៥.៧៥លាន​គ្រឿង​កើន​ឡើង​ ១.៧% ​​​​​និងសហរដ្ឋអាមេរិក​​​បាន​លក់​​​ឡាន​​​​​​​​សរុប​​ចំនួន​ ១៣.៨៩គ្រឿង​​ក្នុងឆ្នាំ២០២២ ធ្លាក់​ចុះ​ ៧.៨% ។​

​​គួរ​ជំរាប​ផងដែរ​​ថា បើ​នៅឆ្នាំ 2021 ប្រទេសចិនគឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារពិភពលោក​​​​ ដោយលក់រថយន្តបាន ២៦.២៧លានគ្រឿង បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលមាន ១៥.៤ លានគ្រឿង និងប្រទេសជប៉ុន ៤.៤៤ លានគ្រឿង៕​

អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team