ASUS ត្រៀមបញ្ចេញស្មាតហ្វូន ROG 6 មកលើកនេះរាងកាចជាងមុន ទាំងតួខ្លួននិងឧបករណ៍ជំនួយ
Makara Rin
JUNE 30 2022
អេឡិចត្រូនិក
470 views
1 min read

អ្នកដែលចូលចិត្តជាមួយនឹងស្មាតហ្វូនប្រភេទ Gaming គឺប្រាកដជាបានដឹងរួចមកហើយថា​ក្រុមហ៊ុន ASUS មានស្មាតហ្វូនមួយប្រភេទគឺត្រកូល​ ROG Phone (Republic of Gaming) ដោយវាមានសមត្ថភាពខ្លាំងរួមជាមួយនឹងរូបរាងប្លែកពីស្មាតហ្វូនធម្មតា​ ជាក់ស្តែងបើតាមការចុះផ្សាយរបស់ GSMARENA ASUS ROG 6 នឹងចេញនៅថ្ងៃទី5 ខែកក្កដា ខាងមុខនេះហើយ។

Asus ROG Phone 6 renders reveal design and accessories

ចំពោះ ASUS ROG 6 ដែលត្រៀមនឹងចេញនេះគឺគេរំពឹងថាវានឹងក្លាយជាស្មាតហ្វូនដំបូងដែលបំពាក់មកជាមួយនឹងឈីប Snapdragon 8+ Gen 1 លើសពីនេះទៅទៀតវាអាចនឹងមាន RAM 16GB កញ្ចក់អេក្រង់ AMOLED 6.78អិញ ជាមួយនឹង Refresh Rate 165Hz ផងដែរ។ មិនតែប៉ុណ្ណោះវាក៏អាចញាត់ថ្មទំហំ 6000mAh ចូល រួមជាមួយនឹងល្បឿនសាក 65W។

យ៉ាងណាមិញក្រៅពីកម្លាំងនិងសមត្ថភាពរបស់ ROG 6 យើងឃើញថា​ការលេចធ្លាយនូវរូបរាងនៃ ASUS ROG 6 ថ្មីនេះគឺវាបង្ហាញឱ្យឃើញនូវរាងកាន់តែកាចជាងមុនជាពិសេសស្រោមការពារដែលព័ទ្ធជុំវិញកាមេរ៉ានិងកង្ហារត្រជាក់ AeroActive cooler ដើម្បីជំនួយពេលលេងហ្គេមថែមទៀតផង។

Asus ROG Phone 6 renders reveal design and accessories

លើសពីនេះទៅទៀតសម្រាប់​ ROG 6 គឺនៅតែរក្សាទម្រង់នៃការ​ Design ដដែលដោយ​មិនមានឆកនៅផ្នែកខាងលើនោះទេពោលគឺទុកកន្លែងសម្រាប់ដាក់កាមេរ៉ាតែម្តង។ ចំពោះផ្នែកខាងឆ្វេងវិញគឺភ្ជាប់មកជាមួយនឹងរន្ធ USB មួយនិងរន្ធសម្រាប់ដាក់ស៊ីមមួយ ហើយខាងស្តាំនៃតួទូរស័ព្ទគឺមានជាមួយនឹងប៊ូតុង2សម្រាប់បញ្ជាពេលលេងហ្គេមស្ថិតនៅសងខាងនៃកង្ហារ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចំពោះតម្លៃវិញគឺយើងមិនទាន់ដឹងច្បាស់ថាវានឹងលោតដល់ប៉ុន្មានដែរ ហើយសម្រាប់អ្នកទាំងអស់គ្នាវិញប្រសិនបើ ASUS ROG 6 មកដល់ខ្មែរតើហ៊ានដកលុយពីហោប៉ៅទិញវាទេ?

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team