ខណៈ Tik Tok ជួបគ្រោះធំ តែ Khaby Lame បានលាភត្រូវ Binance ហៅធ្វើ Brand Ambassador
Navasiri Morm
JUNE 30 2022
អាជីវកម្ម 4.0
2.7 K views
1 min read

ខណៈពេលនេះវាសនា Tik Tok ហាក់ស្ថិតក្នុងភាពស្រពេចស្រពិលក្រោយត្រូវស្ថាប័ន FCC របស់សហរដ្ឋអាមេរិក ដាក់ស្នើរទៅ Apple និង Google ឱ្យលុបចេញពី Playstore និង Appstore។

តែយ៉ាងណាក៏ដោយ សម្រាប់ Khaby Lame ដែលជាកំពូលតារាកំប្លែងស្ងួតលើ Tik Tok និងមានអ្នក Follow ច្រើនជាងគេបំផុត ត្រូវបានផេកផ្លូវការរបស់ក្រុមហ៊ុនជួញដូរគ្រីបតូ ធ្វើការបង្ហោះនៅល្ងាចថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ នេះថា Khaby Lame ជា Brand Ambassador របស់ខ្លួន។

ក្នុងសារបង្ហោះដដែលនោះ Binance បានលើកឡើងថា ក្នុងកិច្ចសហការប្រតិបត្តិការនេះ​នឹងចេញជាផ្លែផ្កានូវចំណុចមួយចំនួនដូចជា៖

  • ជម្រុញចំណេះដឹងលើវិស័យគ្រីបតូ
  • បញ្ចេញ Collections NFT របស់ Khaby
  • បកស្រាយរឿងយល់ច្រឡំលើ Crypto និង Web3
  • ជម្រុញឱ្យលូតលាស់នូវឧស្សាហកម្ម និង Binance Ecosystem
 
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team