លេងខ្នាតធំ! ការិយាល័យ Tesla នៅរដ្ឋកាលីហ្វញ៉ា ត្រូវបានបិទរួមទាំងបញ្ឈប់បុគ្គលិកអស់រាប់រយនាក់
ផែន ផាន់ណា
JUNE 30 2022
អាជីវកម្ម 4.0
306 views
2 mins read

ការិយាល័យរបស់ក្រុមហ៊ុន Tesla ស្ថិតក្នុងរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក ត្រូវបានបិទទ្វារ ដោយរួមទាំងបញ្ឈប់ការងារបុគ្គលិកផ្នែក Autopilot ប្រមាណ ២០០នាក់ចេញ គ្មានស្ដាយស្រណោះបន្ដិចឡើយ ទោះបីជាបុគ្គលិកទាំងនោះ ប្រឹងប្រែងធ្វើការងារឱ្យក្រុមហ៊ុនបានយ៉ាងល្អក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ fox business។

Tesla Lays Off 200 Autopilot Workers, Closes San Mateo Facility -  autoevolution

ភាគច្រើននៃបុគ្គលិកដែលត្រូវបានក្រុមហ៊ុន​ Tesla បញ្ឈប់នេះសុទ្ធតែបាន ចូលរួមចំណែកក្នុងការធ្វើប្រព័ន្ធជំនួយដល់ការបើកបរ ឬ Autopilot មានភាពល្អប្រសើរ។ ប្រភពដដែលបានបន្តថា មានបុគ្គលិកជាងពាក់កណ្ដាលនៅក្នុងការិយាល័យនេះ ត្រូវបានលុបចោលនូវរាល់ការងាររបស់ពួកគេ ហើយបុគ្គលិកដែលនៅសេសសល់ នឹងត្រូវផ្លាស់ប្ដូរទៅកាន់ការិយាល័យផ្សេងទៀត ដើម្បីបិទទ្វាការិយាល័យនៅតំបន់ San Mateo ក្នុងរដ្ឋកាលីហ្វរញ៉ាចោលតែម្ដង។

Tesla store employees reportedly blindsided by closure plan | Automotive  News

ការផ្លាស់ប្ដូរនេះបានធ្វើឡើង បន្ទាប់ពីលោក Elon Musk បាននិយាយថា “ខ្ញុំមានអារម្មណ៍មិនល្អចំពោះសេដ្ឋកិច្ច”។ ចាប់តាំងពីពេលនោះមក លោក Elon Musk បានបញ្ជាឱ្យអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុន Tesla ត្រូវតែផ្អាកការជួលបុគ្គលិកទាំងអស់នៅទូទាំងពិភពលោក។ យ៉ាងណាមិញ ការធ្វើនេះ កើតឡើងស្របពេលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំង អំពីវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាន។

The inscrutable Elon Musk - The Aggie

គួរជម្រាបថា ឥឡូវនេះរោងចក្រផលិតឡាន Tesla នៅក្នុងរដ្ឋតិចសាស និងប្រទេសអាឡឺម៉ង់ កំពុងតែខាតបង់លុយអស់រាប់ពាន់លានដុល្លារ ដែលបណ្ដាលមកពីបញ្ហាខែសង្វាក់ផ្គត់ផ្គង់ នឹងប៉ះពាល់ដល់ការផលិតរថយន្តធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានេះដែរ រោងចក្រពីរទាំងដែលស្ថិតនៅ Berlin និង Austin ក៏ត្រូវបានលោក Elon Musk ចាត់ទុកថាជាចង្រ្កានដុតលុយដ៏ធំមួយដែរ​ ខណៈលុយរាប់ពាន់លានដុល្លារត្រូវបានខាតបង់ ក្នុងរោងចក្រទាំង២ខាងលើនេះ។

Tesla could build another Gigafactory in the UK: report

គួររំលឹកបន្តិចថា៖ បញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នេះ គឺបណ្ដាលមកពីការដឹងជញ្ជូនគ្រឿងអាគុយ និងគ្រឿងបង្គំផ្សេងៗពីប្រទេសចិន មានភាពយឺតយាវ ព្រោះកាលពីដើមឆ្នាំ២០២២កន្លងទៅ ប្រទេសចិនបានបិទខ្ទប់ប្រទេសដោយសារការរីលរាលដាលនៃវីរុសកូវីដ១៩។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia