រៀនចប់ពីបរទេស យុវជនមួយក្រុមពូតដៃគ្នាធ្វើកម្មវិធីជួយអ្នករត់តាក់ស៊ីនៅខ្មែរ និងអ្នកចង់ហៅឡានជិះបន្ទាន់ៗ
ផាន់ណា - Phanna
NOVEMBER 22 2022
ច្នៃប្រឌិត
922 views
2 mins read

គ្រាន់តែឮពាក្យថា “ជិះតាក់ស៊ី” ប្រជាជនខ្មែរពិតជានឹកឃើញទៅដល់រូបភាព ព្រូឡាន និងតៃកុងឡានឈ្នួល រត់នៅមុខបេនឡាន ជិតផ្សារ និងទីតាំងមួយចំនួនដើម្បីចាប់ម៉ូយ ដោយមានអ្នកខ្លះរត់ត្រហេបត្រហប ដើម្បីប្រដេញតាមហៅអ្នកដំណើរ រួចបញ្ចុះបញ្ចូលឱ្យ ជិះឡានរបស់ខ្លួន។ ប្រពៃណីចាប់ម៉ូយប្រសេចប្រសាចបែបនេះ បានចាក់ស្រេះយ៉ាងខ្លាំង ស្ទើរតែពិបាករកដំណោះស្រាយ ពោលគឺមានតាំងពីដើមរៀងមក។

14937479 621649351348846 1784122097386723785 N 768x390

ក្រោយពីបានឃើញផ្ទាល់ភ្នែក បានឮនឹងត្រចៀក និងធ្លាប់បានប្រឡូកខ្លះៗ នៅក្នុងវិស័យតាក់ស៊ីនេះ យុវជនមួយក្រុម ដែលមានខ្លះ បញ្ចប់ការសិក្សាមកពីប្រទេសរុស្ស៊ី បានមូលមតិគ្នាធ្វើប្រព័ន្ធថ្មីឈ្មោះ Tap និងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងធំមួយគឺ ជួយបងប្អូនអ្នករត់តាក់ស៊ីនៅខ្មែរ និងអ្នកដែលកំពុងត្រូវការហៅតាក់ស៊ីជិះទៅខេត្តបន្ទាន់ៗ។ យុវជនមួយក្រុម ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅប្រទេសរុស្ស៊ី ចំនួន៣រូប និងនៅប្រទេសកម្ពុជាផ្ទាល់ចំនួន៣រូបគឺ លោក ណោង រិទ្ធី លោក អ៊ុយ ណាន់ លោក តាន់ ប៊ុនស៊ុន លោក ឃឿន ចន្ទតូ លោក ភឹម វុត្ថា និងលោក សុត បញ្ញា។

ដែលអ្នកទាំង៦រូបខាងលើនេះសុទ្ធតែបានបញ្ចប់ការសិក្សា និងកំពុងសិក្សាលើមុខវិទ្យាផ្សេងៗ។ បច្ចុប្បន្ននេះពួកគេកំពុងដំណើរការប្រព័ន្ធថ្មីមួយឈ្មោះ Tap ដែលអាចជួយសម្រួលទៅដល់អ្នករត់តាក់ស៊ីនៅកម្ពុជា ឱ្យមានប្រព័ន្ធចាប់ម៉ូយត្រឹមត្រូវ និងមានរបៀបរៀបរយជាងមុន។

May be an image of 3 people and people standing

បើតាមការបញ្ជាក់របស់លោក ណោង រិទ្ធី ប្រាប់ក្រុមការងារ Technology Cambodia យើងថា ឥឡូវនេះ Tap កំពុងធ្វើការងារមួយជួយដល់បងប្អូនអ្នករត់តាក់ស៊ីនៅខ្មែរយើង ដើម្បីឱ្យពួកគាត់មានប្រព័ន្ធមួយត្រឹមត្រូវ។ លោកបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃអ្នកធ្វើដំណើរតាមរយៈតាកស៊ីនៅខ្មែរបានបន្តធ្លាក់ ចុះដោយមូលហេតុ អ្នកដំណើរគិតថាលំបាក រញ៉េរញ៉ៃ តម្លៃមិនច្បាស់លាស់ ខាតពេលវេលា និងការធ្វើដំណើរមិន ប្រកបដោយ​ផា​សុកភាព។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ បើនិយាយពីការកក់មធ្យោបាយធ្វើដំណើទៅតាមខេត្ត ពិតណាស់គេអាចកក់តាម App ឬទិញសំបុត្រ តាមបញ្ជរក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរណាមួយ ដូច្នេះហើយធ្វើឱ្យប៉ះពាល់ដល់អ្នករត់តាក់ស៊ីនៅតាមបេនឡានធម្មតាៗ។

Tap updated their phone number.

ឃើញបែបនេះ Tap App នឹងចូលខ្លួនមកជួយដោះស្រាយបញ្ហាអត់ប្រព័ន្ធគ្រប់គ្រង ដោយធ្វើជាវេបសាយមួយ និង App ដែលអាចឱ្យអ្នកដែលចង់ជិះតាក់ស៊ីចេញទៅតាមខេត្តធម្មតា ឬលក្ខណៈបន្ទាន់ អាចចូលទៅហៅឡានជិះបាន។ ចំណុចពិសេសដែល Tap មាននោះគឺមនុស្សគ្រប់គ្នា អាចចូលទៅកក់ ឬម៉ៅរថយន្តជិះទៅតាមខេត្តជាលក្ខណៈការងារ គ្រួសារ ដំណើរកម្សាន្ត ឬកិច្ចការបន្ទាន់ផ្សេងៗបាន ដោយមានភ្ជាប់ជាមួយនឹងតម្លៃស្រាប់ៗ មិនបាច់តថ្លៃដូចនៅតាមបេនឡានឡើយ។

May be an image of car and text

មួយវិញទៀត Tap ក៏បានជួយសម្រួលដល់អ្នករត់តាក់ស៊ីនៅខ្មែរ ឱ្យចេះយកចិត្តទុកដាក់ជាមួយអតិថិជនខ្លួន ពោលបើលោកអ្នកហៅឡានជិះ ដោយប្រើ Tap គឺលោកអ្នកនឹងទទួលបានផាសុកភាពល្អជាងធម្មតា ព្រោះតាក់ស៊ីចេញតាមខេត្ត ដែលភ្ជាប់សេវាកម្មរបស់ Tap សុទ្ធតែបានយល់ព្រមនូវលក្ខខណ្ឌមួយចំនួនដូចជាការធ្វើអនាម័យក្នុងរថយន្ត ការបម្រើសេវាកម្មល្អ ជាមួយនឹងការថែរក្សារសុខសុវត្ថិភាពជូនភ្ញៀវបានល្អជាងមុនច្រើន។

May be an image of 1 person and text

គូសបញ្ជាក់ថាអ្វីដែលយើងបានរៀបរាប់ខាងលើ គឺសំដៅដល់អ្នករត់តាក់ស៊ីឈ្នួលតាមខេត្ត ដែលពុំទាន់មានប្រព័ន្ធគ្រង់គ្រងត្រឹមត្រូវ ដូច្នេះទើប Tap ប្រឹងស្វែងរកដោះស្រាយជូនពួកគាត់ និងអ្នកដែលកំពុងស្វែងរកឡានជិះទៅតាមខេត្ត ដែលបង្កលក្ខណៈងាយស្រួលដល់ខ្លួន។

បច្ចុប្បន្ននេះ លោកអ្នកអាចធ្វើការកក់តាក់ស៊ីទៅតាមខេត្តលើវេបសាយរបស់ Tap បាន៖ www.taptaxi.asia

ទំនាក់ទំនងបន្ថែម៖

  • Websit: www.taptaxi.asia
    Telegram: http://t.me/taptaxi25 
    Tel: 015642022
    Facebook: facebook.com/tapappkh

អត្ថបទដោយ៖ ផែន ផាន់ណា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth