តាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយដោយដកស្រង់សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលសិង្ហបុរីបានឱ្យដឹងថា សិង្ហបុរីមានករណីអុតស្វាដំបូងគេបង្អស់ដែលជាករណីនាំចូលមកពីក្រៅ។
អ្នកជម្ងឺដែលកើតអុតស្វានោះត្រូវបានគេស្គាល់ថា ជាបុរសសញ្ជាតិអង់គ្លេសធ្វើការជា បុគ្គលិកបម្រើការលើយន្តហោះ។
ប្រភពដដែលបានឱ្យដឹងថាបច្ចុប្នន្ននេះបុរសជាអ្នកជម្ងឺស្ថិតក្នុងសភាពធម្មតា មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនោះទេ។
សម្រាប់បច្ចុប្បន្នក្រសួងសុខាភិបាលសិង្ហបុរីបានកំណត់និងដឹងរួចរាល់នូវក្រុមមនុស្សដែលបានប៉ះពាល់ផ្ទាល់ជាមួយបុរសរូបនោះ ហើយ (Contact Tracing)។