ក្រុមហ៊ុន NASA គ្រោងដឹកមនុស្សយន្ត ឬរ៉ូបូតពីផែនដីទៅលើទីអវកាសន ដែលរ៉ូបូតនេះមានសមត្ថភាពអាចព្យាបាលមនុស្ស តាមរយៈការវះកាត់ និងជួយអ្នកជំងឺបាន ដូចជាអ្នកត្រូវវះកាត់ពោះវៀនតូច ឬពោះវៀនធំ ខណៈវានឹងត្រូវនាំទៅលើអាកាសនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Foobytes បានឱ្យដឹងថា មិនយូរទៀតទេ រ៉ូបូតស្វ័យប្រវត្តិខ្នាតតូចឈ្មោះថា MIRA នឹងធ្វើការវះកាត់អ្នកជំងឺបាន ដូចជាអ្នកជំអឺពោះវៀនតូចនិងធំ។ រ៉ូបូតវះកាត់នេះ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយក្រុមហ៊ុន NASA សម្រាប់ដឹកយកទៅលើមេឃ ឬស្ថាបនីយ៍ទីអវកាសក្នុងឆ្នាំ២០២៤។
អ្វីដែលពិសេសនោះ រ៉ូបូត MIRA ក៏អាចអនុញ្ញាតឱ្យវេជ្ជបណ្ឌិត អាចបញ្ជាខ្លួនពីចម្ងាយផងដែរ ពោលអ្នកជំងឺមានតែរ៉ូប៉ូតនេះនៅជិតខ្លួន ទោះគ្រូពេញនៅតំបន់ផ្សេងៗ ក៏អាចដឹងធ្វើការវះកាត់ពីចម្ងាយបានផងដែរ។ ASA សម្ករណីនេះហើយ ដែល Nរាប់ដឹងដុកទ័ររ៉ូតនេះទៅលើអវកាស ព្រោះដើម្បីព្យាបាកអ្នកជំងឺផង និងធ្វើការតេស្តសាកល្បងផង៕
អត្ថបទដោយ៖ ផែន ផាន់ណា