iPhone Samsung ចេញម៉ូឌែលថ្មីព្រោងព្រាត តែលោកពូទីនគ្មានសូម្បីស្មាតហ្វូនប្រើមួយគ្រឿង
Makara Rin
JUNE 29 2022
អេឡិចត្រូនិក
757 views
1 min read

មកដល់យុគសម័យនេះមនុស្សភាគច្រើនគឺសុទ្ធសឹងតែមានទូរស័ព្ទប្រើប្រាស់គ្រប់ដៃជាពិសេសគឺប្រភេទស្មាតហ្វូនតែម្តង ពោលគឺប្រើដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នាក៏ដូចជាប្រើប្រាស់ដើម្បីកំសាន្តផ្សេងៗ ដោយឡែកប្រធានាធិបតីនៃប្រទេសមហាអំណាចរុស្ស៊ី លោក ពូទីន(Vladimir Putin) ដែលត្រូវការទំនាក់ទំនងច្រើនបែរជាមិនប្រើស្មាតហ្វូនទៅវិញ។

ដោយយោងទៅតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី TASS កាលពីចុងឆ្នាំ2020បានឱ្យដឹងថា លោក ពូទីន មិនសូវជាមានពេលវេលាច្រើនប៉ុន្មានទេ ហើយពេលខ្លះលោកបានប្រើប្រាស់អិនធឺណេតម្តងម្កាលដែរប៉ុន្តែនៅតែមិនប្រើស្មាតហ្វូន​ដដែល។

ប្រភពដដែលក៏បានបន្តថា​លោកប្រធានាធិបតី ពូទីន​ មិនមានពេលវេលាច្រើន​ក្នុងចូលទៅមើលក៏ដូចជាអាននូវរាល់ការចុះផ្សាយផ្សេងៗអំពីលោកឬបញ្ហាជាច្រើនទៀតដែលកើតឡើងជុំវិញខ្លួននៅលើប្រព័ន្ធអនឡាញនោះទេ។ ដូច្នេះបើទោះបីជាស្មាតហ្វូនបច្ចុប្បន្នមានភាពទំនើបយ៉ាងណាក៏លោកមិនមានពេលក្នុងការយកវាមកប្រើប្រាស់ដែរ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team