ឧស្សាហ៍ប្រើ Wi-Fi សាធារណ:! ក្រសួងប្រាប់គន្លឹះល្អៗ៩ចំណុច ទប់ស្កាត់ជនខិលខូចហេកចូលទូរស័ព្ទយើង តាម Wi-Fi
ផែន ផាន់ណា
AUGUST 16 2023
គន្លឹះល្អៗ
3.1 K views
2 mins read

បច្ចុប្បន្ននេះការប្រើប្រាស់ Wi-Fi សាធារណ: ហាក់ពេញនិយមខ្លាំង ដោយសារការយល់ដឹងរបស់ប្រជាជនខ្មែរ លើវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ការប្រើប្រាស់ Wi-Fi សាធារណ:ដូចជានៅផ្សារទំនើប ចំណតឡាន កាហ្វេមួយចំនួន និងទីតាំងផ្ដល់សេវាមួយចំនួនទៀត ក៏អាចបង្កជាហានិភ័យដល់ទូរស័ព្ទរបស់អ្នកប្រើប្រាស់បានផងដែរ។

ជាមួយគ្នានេះដែរ បើយោងតាមផេកផ្លូវការរបស់កម្ពុជាឆ្ពោះទៅឌីជីថល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបង្ហាញគន្លឹះល្អៗចំនួន៩ សម្រាប់អ្នកដែលចូលចិត្តប្រើ Wi-Fi សាធារណ: ដើម្បី​ឱ្យមានសមត្ថភាពក្នុងការប្រើប្រាស់ដូចជា៖

367944488 281876997874508 6316210852301825771 N

  1. ប្រើបណ្តាញឯកជននិម្មិត (VPN)៖ VPN ធ្វើកូដនីយកម្ម (encrypted) ចរាចរណ៍ទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតរបស់អ្នក និងអាចការពារទិន្នន័យរបស់អ្នកពីហែឃ័រ (Hacker) ។
  1. ជៀសវាងការបញ្ចូលព័ត៌មានសំខាន់ៗ ឬព័ត៌មានរស៊ើប៖ មិនគួរចូលទៅក្នុងគេហទំព័រ ឬកម្មវិធីដែលទាមទារផ្តល់ព័ត៌មានសំខាន់ ឬរសើបដូចជាគណនីធនាគារ ឬអ៊ីមែលជាដើម ក្នុងអំឡុងពេលប្រើប្រាស់WiFi សាធារណៈ។
  1. កំណត់នូវមុខងារការផ្ទៀងផ្ទាត់ពីរជាន់ (2FA)៖ កំណត់2FA សម្រាប់គណនីអនឡាញរបស់អ្នក។ 2FA ជួយបន្ថែមខែលការពារសុវត្ថិភាព ដែលតម្រូវឱ្យមានការផ្ទៀងផ្ទាត់បន្ថែម ដូចជាការបញ្ជាក់លេខកូដ តាមរយៈសារទូរសព្ទ ឬអ៊ីមែលជាដើម ។
  1. បច្ចុប្បន្នភាពជាប្រចាំនូវប្រព័ន្ធប្រតិបត្តិការ (OS) និងកម្មវិធី (App)៖ ការអាប់ដេត (update) ជាញឹកញាប់នូវប្រព័ន្ធប្រតិបត្តិការ (OS) និងកម្មវិធី (App) របស់កុំព្យូទ័រ ទូរសព្ទ និងថេប្លេត(Tablet) ជួយបង្ការបន្ថែមនូវការការពារសុវត្ថិភាព។
  1. បិទមុខងារភ្ជាប់បណ្តាញ WiFi ដោយស្វ័យប្រវត្តិ៖ តាមរយៈការបិទមុខងារភ្ជាប់ដោយស្វ័យប្រវត្តិ អ្នកអាចជ្រើសរើស និងភ្ជាប់ទៅបណ្តាញដែលអាចទុកចិត្តបានដោយផ្ទាល់ និងកាត់បន្ថយហានិភ័យភ្ជាប់ទៅកាន់បណ្តាញដែលមិនមានសុវត្ថិភាព។
  1. បិទមុខងារចែករំលែកឯកសារ File Sharing)៖ ត្រូវប្រាកដថាមុខងារចែករំលែកឯកសារ និងការភ្ជាប់ Bluetooth ត្រូវបានបិទនៅពេលប្រើ WiFi សាធារណៈដើម្បីការពារនូវការចូលប្រើប្រាស់ឧបករណ៍និងទិន្នន័យ (Access Device and Data) របស់អ្នក ដោយឧក្រិដ្ឋជន។
  1. ចូលប្រើតែគេហទំព័រណាដែលមាន HTTPS៖ ចូលប្រើតែគេហទំព័រដែលមាន HTTPS នៅពេលបញ្ចូលព័ត៌មានសំខាន់ផ្ទាល់ខ្លួនណាមួយ ។
  2. ប្រយ័ត្នជាមួយបណ្តាញ WiFi សាធារណៈ៖ ប្រើបណ្តាញ WiFi សាធារណៈតែនៅពេលចាំបាច់ ហើយព្យាយាមភ្ជាប់ទៅបណ្តាញដែលផ្តល់ដោយប្រភពល្បីឈ្មោះដូចជា សណ្ឋាគារ ហាងកាហ្វេ ឬអាជីវកម្មដែលបានបង្កើតឡើងត្រឹមត្រូវ និងច្បាស់លាស់។
  1. បិទការភ្ជាប់ WiFi នៅពេលដែលឈប់ប្រើ៖ នៅពេលដែលអ្នកមិនសកម្មប្រើប្រាស់បណ្តាញ WiFi សាធារណៈ សូមបិទការភ្ជាប់ WiFi ពីឧបករណ៍របស់អ្នក។ ការបិទនេះ ជួយរារាំងវាពីការភ្ជាប់ដោយស្វ័យប្រវត្តិទៅបណ្តាញដែលមិនមានសុវត្ថិភាព។

367734005 281877127874495 3884998593736098815 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia