បេសកកម្មកម្ចាត់អាចម៍ផ្កាយ! NASA ត្រៀមសាកល្បងបាញ់យានអវកាសបំបុកអាចម៍ផ្កាយសង្គ្រោះផែនដី
ផែន ផាន់ណា
SEPTEMBER 11 2022
ស្ទីម - STEAM
403 views
1 min read

អង្គការ NASA បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់យានអវកាសមួយគ្រឿងឈ្មោះ DART ដើម្បីបាញ់បំផ្ទុះអាចម៍ផ្កាយ បើសិនវាហោះមកកៀកនឹងផែនដី នៅថ្ងៃណាមួយ។ យានអវកាស Double Asteroid Redirect Test ឬ DART នឹងត្រូវប្រើជាឧបករណ៍បំផ្ទុះអាចផ្កាយមួយដុំ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីភពផែនដី។

NASA sends spacecraft to collide with asteroid | ShareAmerica

យោងតាមការចុះផ្សាយរបស់ foxweather បានបញ្ជាក់ដែរថា NASA នឹងបាញ់យាននេះ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ អ្វីដែលពិសេស បេសកកម្មនេះគឺជាការសហការអន្តរជាតិ ដើម្បីការពារពិភពលោកយើង ពីផលប៉ះពាល់របស់អាចម៍ផ្កាយនៅពេលអនាគត។

NASA ក៏បានបញ្ជាក់ដែរថា ថ្វីត្បិតថាពេលនេះអាចផ្កាយមិនទាន់មានសកម្មភាពណាមួយ ដែលគំរាមកំហែងដល់ភពផែនដីក៏ដោយក្ដី ប៉ុន្តែនេះគឺជាបេសកកម្មសាកល្បងមួយលើកដំបូងរបស់ពិភពលោក ដោយប្រើបច្ចេកទេស Kinetic ចូលទៅក្នុងយានអវកាស ដើម្បីសង្គ្រោះផែនដី។

NASA's DART Confirmed on Target To Impact Asteroid Dimorphos

NASA DART Mission to crash into an asteroid on purpose; WATCH it live- Know  how | Tech News

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team