ក្លាយជាជំងឺរាតត្បាត! ពេលនេះជុំគឺអ៊ុតស្វា រាលដាលដល់៥៨ប្រទេស ខណៈចំនួនឆ្លងកាន់តែកើនឡើងខ្ពស់
ផែន ផាន់ណា
JUNE 26 2022
ស្ទីម - STEAM
275 views
1 min read

បើយោងតាមការចុះផ្សាយរបស់ផេក Fossbytes បានឱ្យដឹងថា មកទល់ពេលនេះជំងឺអ៊ុតស្វាឬ Monkeypox បានរីករាលដាលដល់ប្រទេសចំនួន ៥៨ហើយ ខណៈកំណើនអ្នកឆ្លងទូទាំងពិភពលោក បន្តកើនឡើងរហូតទៅដល់ ៣,៤១៧ ករណី។ ជាមួយគ្នានេះ បណ្ដាញសុខភាពពិភពលោក(WHN) ក៏បានប្រកាសថា ពួកគេបានកំណត់រួចហើយថា ជំងឺអ៊ុតស្វានេះ គឺជាជំងឺរាតត្បាត។

Monkeypox Virus: Why is Monkeypox called Monkeypox; virus cases on rise

WHN បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ជំងឺរាតត្បាតនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងទ្វីបជាច្រើន។ យ៉ាងណាមិញ មូលហេតុដែល WHN ប្រកាសថាអ៊ុតស្វាគឺជាជំងឺរាតត្បាត គឺដើម្បីសម្រេចឱ្យបាននូវការប្រយុទ្ធប្រឆាំងរួមគ្នាទូទាំងប្រទេស ឬជុំវិញពិភពលោក ក្នុងន័យចូលរួមការពារគ្រោះថ្នាក់ដែលបង្កពីការរីករាលដាលមួយនេះ។

Monkeypox tracker 'being developed to track UK cases' | The Independent

គួរជម្រាបផងដែរថា៖ ពេលនេះនៅក្នុងប្រទេសអាស៊ាន ក៏បានរកឃើញករណីអ៊ុតស្វានេះហើយដែរ នោះគឺប្រទេសសិង្ហបុរី។ បើយោងតាមការចុះផ្សាយរបស់ គេហទំព័រសារព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយដោយដកស្រង់សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលសិង្ហបុរីបានឱ្យដឹងថា សិង្ហបុរីមានករណីអ៊ុតស្វាដំបូងគេបង្អស់ដែលជាករណីនាំចូលមកពីក្រៅ ដែលអ្នកជម្ងឺដែលកើតអុតស្វានោះត្រូវបានគេស្គាល់ថា ជាបុរសសញ្ជាតិអង់គ្លេសធ្វើការជា បុគ្គលិកបម្រើការលើយន្តហោះ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia