ចឹងតើបានគេ Add ចូលគ្រុបសម្បើមណាស់! តិចទៀតអ្នកមានគ្រុបធំៗលើ Telegram រកលុយបានហើយ
Navasiri Morm
JANUARY 28 2022
អាជីវកម្ម 4.0
1.4 K views
1 min read

អ្នកប្រើ Telegram នៅកម្ពុជាទាំងអស់ប្រហែលជាដឹងហើយថា នៅសុកៗស្រាប់តែត្រូវបានគេ Add ចូលទៅក្នុងគ្រុបប្លែកៗដែលមិនស្គាល់ហើយក្នុងគ្រុមនោះ មានសមាជិកជាច្រើននាក់។ មែនទែនទៅក្រៅពីគោលដៅផ្សព្វផ្សាយពាណិជ្ជកម្ម ឬក៏បង្កើតជាសហគមន៍ ជជែកពីអ្វីមួយ អនាគតអ្នកដែលមាន Channel ឬ Group ធំៗនៅលើ Telegram គឺអាចរកលុយក្នុងពេលឆាប់ៗខាងមុខ។

ជាក់ស្ដែង បើតាមការចុះផ្សាយរបស់គេហទំព័រ Feedough បានឱ្យដឹងថា បច្ចុប្បន្ននេះ Telegram ​រកចំណូលបានពីការបរិច្ចាគ របស់មហាជន និងស្ថាប័នធំៗផ្សេងៗជាច្រើនដែលប្រើប្រាស់ Telegram។ ហើយមួយផ្នែកទៀតគឺបានមកពីវិនិយោគគិន។

15

ថ្វីត្បិតតែ Telegram ត្រូវបានបង្កើតឡើងក្នុងគោលដៅបម្រើដល់មនុស្សលោកក្នុងន័យសប្បុរធម៌ក៏ពិតមែន ប៉ុន្ដែការរស់ដោយពឹងលើការបរិច្ចាគពីគេ ប្រហែលជាមិនអាចធ្វើឱ្យ Telegram អាចរីកចម្រើនបានយូរអង្វែងទៅ អនាគតនោះទេ ហេតុនេះ Telegram កាលពីឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ Telegram បានគិតគូរពីគម្រោង រកចំណូលបន្ថែមចូលក្រុមហ៊ុន តាមរយៈការផ្សាយពាណិជ្ជកម្មនៅតាម Group និងតាមឆានែលធំៗដែលមានសមាជិកច្រើន ហើយចំណែកឯម្ចាស់គ្រុប​និង Channel ទាំងនោះក៏អាចបានចំណូលផងដែរ។

16

គម្រោងចេញផ្សព្វផ្សាយពាណិជ្ជកម្មនេះគឺកំពុងតែស្ថិតនៅក្នុងការពិចារណាតែប៉ុណ្ណោះ ប៉ុន្តែវាក៏ជាដំណឹងល្អមួយផងដែរសម្រាប់ម្ចាស់ Group និង Chanel ធំៗដែលមានសមាជិកច្រើន ពោលគឺគាត់អាចនឹងទាញចំណូលបាន បើសិនជា Telegram ពិតជាចេញគោលការណ៍ផ្សាយពាណិជ្ជកម្មពិតមែន។ ប៉ុន្ដែយ៉ាងណាក៏ដោយ គម្រោងមួយនេះទំនងជាអាចនឹងកើតឡើង ខណៈ Telegram ត្រូវការចំណូលសម្រាប់ផ្គត់ផ្គង់ក្រុមហ៊ុន។

គួរជម្រាបងផងដែរថា បច្ចុប្បន្ននេះ Telegram មានអ្នកប្រើប្រាស់សរុបប្រមាណ ៥០០លាននាក់ ខណៈ Telegram បានជាប់ជាកម្មវិធីផ្ញើសារលេខ១ នៅកម្ពុជាក្នុងចំណោមកម្មវិធីដទៃទៀតប្រចាំឆ្នាំ២០២១៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia