កាលពីសប្តាហ៍មុនក្រុមហ៊ុន Kawasaki បានដាក់បង្ហាញនូវពពែអគ្គិសនីមួយនៅក្នុងការតាំងពីព៏ណមនុស្សយន្តនៅទៅក្រុង តូក្យូប្រទេសជប៉ុន។ ពពែអគ្គិសនីនេះត្រូវបានរៀបចំផលិតតាំងពីឆ្នាំ ២០១៥ មកម្លេះ នេះបើតាមការបញ្ជាក់របស់សារព័ត៏មាន Gizmodo ។
ការផលិតនូវពពែអគ្គិសនីនេះបានចំណាយដើមទុនអស់ជាងរាប់ម៉ឺនដុល្លាឯណោះ ហើយបើនិយាយពីអត្តប្រយោជន៍របស់វាគឺ អាចប្រើប្រាស់ក្នុងការជិះទៅផ្សារទិញឥវ៉ាន់ កាន់តែពិសេសពពែអគ្គិសនីនេះវាអាចផ្ទុកទម្ងន់ទាំងមនុស្ស និងឥវ៉ាន់បានដល់ ១០០kg ឯណោះ បើនិយាយពីល្បឿនវិញវាក៏មានលក្ខណះលឿនទាន់ចិត្តផងដែរ។
គូសបញ្ជាក់ថាចំពោះការសាកថ្ម និងគ្រឿងម៉ាស៊ីនក្នុងការផលិតយ៉ាងណានោះក្រុមហ៊ុននៅមិនទាន់បានបញ្ជាក់ប្រាប់នៅឡើយទេ។ Kawasaki ឌីហ្សាញនូវពពែអគ្គិសនីនេះឡើងគឺចង់តម្រូវចិត្តភ្ញៀវណាដែលស្រឡាញ់សត្វហើយចង់ធ្វើដំណើរ ទស្សនាកសិដ្ឋានឬទីក្រុង ដោយប្រើប្រាស់ពពែអគ្គិសនីនេះដែលជា យាន្តជំនិះដ៏ទំនើបមួយនៅក្នុងសតវត្សទី២១នេះ។

