ក្ដៅៗ! ផ្សារមូលបត្រកម្ពុជាប្រកាសឱ្យប្រយ័ត្នរឿងអ្នកហៅវិនិយោគតាមអនឡាញ ដាក់លុយយកចំណេញ
ផែន ផាន់ណា
NOVEMBER 30 2022
គន្លឹះល្អៗ
211 views
1 min read

កំណើននៃអ្នកឆបោកតាមប្រព័ន្ធអនឡាញ ហាក់មានការកើនឡើងច្រើន ជាពិសេសគឺអ្នកបបួលវិនិយោគដាក់លុយ ដោយសន្យាខ្យល់ថានឹងផ្ដល់ប្រាក់ចំណេញនៅពេលជាក់លាក់ណាមួយ។ ចំពោះបញ្ហានេះផ្សារមូលបត្រកម្ពុជា ក៏បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យមានការប្រុងប្រយ័ត្នផងដែរ។

ថ្មីៗនេះផ្សារមូលបត្រកម្ពុជាបានប្រកាសថា “សូមវិនិយោគិនទាំងអស់ប្រុងប្រយ័ត្នចំពោះសារអេឡិចត្រូនិចនានាដែលព្យាយាម​ក្លែងបន្លំអត្តសញ្ញាណ និង​គ្មានប្រភពច្បាស់លាស់។ ពុំ​មាន​ការ​វិនិយោគណា​ដែល​អាច​សន្យាផ្តល់​ប្រាក់​ចំណេញច្រើន​ក្នុង​រយៈពេល​ខ្លីដោយ​​គ្មាន​ហេតុផល​ច្បាស់លាស់​ឡើយ។”

May be a cartoon

អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ អំពីព័ត៌មាននៃការវិនិយោគជាច្រើនលើប្រព័ន្ធអនឡាញ ដោយមិនស្គាល់គេច្បាស់ ឬមិនយល់ពីវិស័យដែលខ្លួនវិនិយោគ ព្រោះវាអាចធ្វើឱ្យយើងខាតបង់ថវិកាដែលរកបានមកដោយលំបាក៕

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia