ថ្មីៗនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាដើម្បីចូលបម្រើការងារ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៣០ រូប មកបម្រើការងារពេញម៉ោងក្នុង តំណែងដូចខាងក្រោម៖
បេក្ខជនដែលនឹងត្រូវបានជ្រើសរើស នឹងត្រូវបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យាក្នុងកម្មវិធី “ទេពកោ- សល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)” និងទទួលបានប្រាក់បៀវត្សមូលដ្ឋានសមរម្យ ទៅតាមតួនាទីភារកិច្ច និង គុណវុឌ្ឈ និង អាចមានឱកាសក្លាយជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោយពីទទួលបានការវាយតម្លៃសមិទ្ធផលការងារ និង បានបម្រើការងារក្នុងរយៈ ពេលកំណត់មួយ។
បេក្ខជនត្រូវចូលទៅកាន់ផតថល https://digitaleconomy.mef.gov.kh រួចស្កែន QR Code ដែលមាន នៅលើផតថលដោយប្រើប្រាស់កម្មវិធីទូរស័ព្ទ CamDigiKey ដើម្បីដាក់ពាក្យស្នើសុំបម្រើការងារ។ ការទទួល ពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ៣១ ខែ កក្កុស ឆ្នាំ ២០២៣ វេលាម៉ោង ១៧:០០ នាទី។ បេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវអញ្ជើញមកសម្ភាសផ្ទាល់មាត់។
អានលម្អិត៖
អត្ថបទដោយ៖ ផែន ផាន់ណា
