ប្រសើរណាស់! Huawei ចាប់ដៃជាមួយ UNESCO បណ្ដុះជំនាញបច្ចេកវិទ្យាយុវជន ខណៈ Huawei វិនិយោគ១៥០លាន$
Navasiri Morm
MARCH 1 2023
PR
162 views
3 mins read

កាលពីថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានក្លាយជាក្រុមហ៊ុនឯកជនដំបូងដែលបាន ប្រកាសធ្វើការចូលរួមជាមួយនឹងអង្គការ UNESCO Global Alliance for Literacy ហៅកាត់ថា (GAL)។ ដោយការប្រកាសមួយនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលទេពកោសល្យឌីជីថលដែលសហការរៀបចំដោយក្រុមហ៊ុន Huawei និងវិទ្យាស្ថាន Lifelong Learning (UIL) ដែលមានតួនាទីជាលេខាធិការដ្ឋាននៃ GAL។ ហើយការចូលរួមរវាង Huawei និង GAL គឺមានចក្ខុវិស័យរួមមួយ គឺចង់រួមចំណែកជួយសង្គមក្នុងការបង្កើតធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល និងបង្រៀនចំណេះដឹងអនក្ខរកម្មឌីជីថលដល់ក្មេងៗឱ្យបានកាន់តែច្រើន ខណៈក្រុមហ៊ុន​ Huawei ធ្លាប់ទម្លាក់កញ្ចប់ថវិការហូតដល់ទៅ ១៥០លានដុល្លារ ដើម្បីធ្វើរឿងមួយនេះ។

នៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ក្រុមហ៊ុន Huawei និង UIL ចាប់ដៃគ្នាទៅលើការងារប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថល។ ដោយភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយដែលក្រុមហ៊ុន Huawei នឹងផ្តល់មូលនិធិដល់ការពង្រីកគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យអ្នកអប់រំក៏ដូចជាលោកគ្រូអ្នកគ្រូនៅប្រទេសកំពុងអភិវឌ្ឍន៍ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យា។

261

បើតាមអ្នកស្រី Vicky Zhang អនុប្រធានផ្នែកទំនាក់ទំនងសាជីវកម្មក្រុមហ៊ុន Huawei ក៏បានលើកឡើងផងដែរថា «ការទទួលបានការអប់រំត្រឹមត្រូវគឺជាគន្លឹះនៃភាពជោគជ័យក្នុងជីវិត។ ក្នុងនាមជាតួអង្គសំខាន់ក្នុងវិស័យបច្ចេកវិទ្យា ក្រុមហ៊ុន Huawei មានអារម្មណ៍ថា វាមានទំនួលខុសត្រូវក្នុងការបង្រៀនបន្ដនូវជំនាញបច្ចេកទេសសំខាន់ៗ គ្រប់ផ្នែកទាំងអស់លើលោក ដោយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបង្រៀនមនុស្សឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»។ អ្នកស្រី Zhang បន្ថែមថា «យើងមានមោទនភាពក្នុងការចូលរួមជាមួយអង្គការយូណេស្កូ ដើម្បីរួមចំណែកធ្វើឱ្យទទួលខុសត្រូវមួយនេះកាន់តែប្រសើរឡើង»។

អ្នកស្រីបានបន្ដទៀតថា Zhang ក្រុមហ៊ុន Huawei មានជំនឿថា ធនធានមនុស្សផ្នែកបច្ចេកវិទ្យា គឺជាកត្តាជំរុញដ៏សំខាន់បំផុតមួយក្នុងការសម្រេចបាននូវការផ្លាស់ប្ដូរឌីជីថល និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាមួយនឹងគុណភាពជីវិតរបស់នៅកាន់តែប្រសើរឡើង។ ដោយមើលឃើញពីចំណុចមួយនេះ ចាប់តាំងពីឆ្នាំ២០០៨ ក្រមហ៊ុន Huawei បានបង្កើតកម្មវីធីមួយឈ្មោះថា Seeds for the Future ដែលបានផ្ដល់អាហារូបករណ៍និងផ្ដល់ជូនវគ្គបណ្ដុះបណ្ដាលឌីជីថល ជាច្រើនដល់មនុស្សរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ បន្ថែមពីនេះទៀត តាមរយៈ Seeds for the Future របស់ Huawei នេះក៏បានជួបឧបត្ថមឱ្យមានកម្មវិធីប្រគួតប្រជែងបច្ចេកវិទ្យាផ្សេងៗ ដែលធ្វើឱ្យសិស្សអាចធ្វើការពង្រីកចំណេះដឹង បានទំនាក់ទំនង និងទទួលបានរង្វាន់ផងដែរ។

262

ដោយឡែកបើតាម លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន បានសាទរចំពោះការរួមចំណែករបស់ក្រុមហ៊ុន Huawei ដល់សហគមន៍ និងបានលើកឡើងយ៉ាងដូច្នេះថា “កម្មវិធី ASEAN Seeds for the Future ដែលយើងបានរួមគ្នាជាមួយក្រុមហ៊ុន Huawei ដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២២ កន្លងទៅនេះ បានក្លាយជាវេទិកាដែលនិស្សិតរាប់រយនាក់នៅក្នុងប្រទេសអាស៊ានទាំង១០ប្រទេ អាចរៀនសូត្រពីចំណេះដឹងបច្ចេកវិទ្យា ICT និងផ្លាស់ប្ដូរវប្បធម៌ជាមួយននឹងសិស្សមកពីបណ្ដាប្រទេសផ្សេងគ្នាជាច្រើនផងដែរ។

គួរជម្រាបផងដែរថា គិតមកទល់នឹងបច្ចុប្បន្ននេះ កម្មវិធី Seeds for the Future របស់ Huawei បានជួយបណ្ដុះបណ្ដាលធនធាមនុស្សផ្នែកឌីជីថលជាង ២.២លាននាក់ មកពី១៥០ប្រទេស។ ដោយឡែកសម្រាប់វគ្គបណ្ដុះបណ្ដាល ICT Academy របស់ក្រុមហ៊ុន Huawei បានជួយបណ្ដុះបណ្ដាលសិស្ស ២០០,០០០នាក់ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្លាប់បានធ្វើការវិនិយោគ១៥០លាន កាលពីឆ្នាំ២០២១ ហើយក៏គ្រោងនឹងធ្វើការ១៥០លានដុល្លារទៀតក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា នៅក្នុងឆ្នាំ២០២៦ ដោយរំពឹងទុកថា នឹងនាំប្រយោជន៍បន្ថែមដល់មនុស្ស ៣លាននាក់៕

260

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team