តោះទៅដើលេង! ហុងកុង ចែកសំបុត្រយន្ដហោះ ៥សែនសំបុត្រ ឱ្យទៅលេងនៅស្រុកខ្លួនហ្វ្រី
Navasiri Morm
FEBRUARY 6 2023
អាជីវកម្ម 4.0
22.4 K views
1 min read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ហុងកុង បានធ្វើការប្រកាសចែកសំបុត្រយន្ដហោះ ៥០០០០0សំបុត្រហ្វ្រី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយធ្វើការបិទខ្ទង់ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ អស់រយៈពេលជាង៣ឆ្នាំ។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់សំបុត្រយន្ដហោះហ្វ្រី ចំនួន ៥០០០០០សំបុត្រនេះ ត្រូវបានធ្វើការចែកនៅក្នុងខែមីនា ឆ្នាំ២០២៣ខាងមុខ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways Ltd.។

29

បើតាមលោក Fred Lam នាយកប្រតិបត្តិនៃអាជ្ញាធរអាកាសយានដ្ឋានហុងកុង បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា សំបុត្រយន្ដហោះប្រាំសែនសំបុត្រដល់ភ្ញៀវបរទេស ក៏មានការចែកសំបុត្រយន្ដហោះហ្វ្រី ៨០,០០០សំបុត្រដល់ប្រជាជនហុងកុងនៅរដូវក្ដៅខាងមុខ និងធ្វើការចែកសំបុត្រយន្ដហោះ ៨០០០០ផ្សេងទៀត ដល់ប្រជាជនដែលរស់នៅតំបន់ Greater Bay Area។

30

គួរជម្រាបផងដែរថា កាលពីឆ្នាំ២០២០ កន្លងទៅហុងកុងធ្លាប់បានចំណាយលុយរហូតដល់ទៅ ២ពាន់លានដុល្លារហុងកុង ដែលស្មើនឹង ២៥៥លានដុល្លារអាមេរិក ដើម្បីឧបត្ថមសង្គ្រោះដល់វិស័យអាកាសចរណ៍របស់ខ្លួននៅក្នុងអំឡុងវិបត្តិកូវីដ១៩។ យ៉ាងណាមិញ សម្រាប់ការចែកសំបុត្រយន្ដហោះហ្វ្រីរហូតដល់ទៅ ៥០០០០០ សំបុត្រនេះ គេរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ ស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ១៩ អស់រយៈពេលជាង ៣ឆ្នាំ៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team