ឆ្នាំ២០២២នេះ មានក្រុមហ៊ុនយក្សលំដាក់ពិភពលោក មិនតិចទេ ដែលបានបោះរោងចក្ររបស់ក្នុងនៅក្នុងប្រទេសវៀតណាម។ តួយ៉ាងដូចជាក្រុមហ៊ុន Apple, Samsung, Xiaomi, Foxconn, និងក្រុមហ៊ុនផលិតឈីបមួយចំនួនទៀត។ យ៉ាងណាមិញ បន្តិចទៀតនេះ Google ក៏ត្រៀមខ្លួនផ្លាស់ប្ដូរ រោងចក្រផលិតទូរស័ព្ទពីប្រទេសចិន ទៅប្រទេសវៀតណាម ក្នុងគោលដៅផលិតទូរស័ព្ទ Pixel របស់ខ្លួននៅទីនោះ។
បើយោងតាមការចុះផ្សាយរបស់ gsmaren បានឱ្យដឹងថា ក្រុមហ៊ុន Google គ្រោងនឹងផ្លាស់ប្ដូររោងចក្រដំឡើងទូរស័ព្ទ Pixel របស់ខ្លួនពីរោងចក្រ Foxconn នៅភាគខាងត្បូងប្រទេសចិន ទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើជាកន្លែងផលិត Pixel7។ ប្រភពដដែលបានបន្តថា Google រំពឹងថាវៀតណាមនឹងអាចផ្គត់ផ្គង់ដលដំណើរការផលិត Pixel7 នេះបានយ៉ាងរលូន។
បើទោះបីជា Google គ្រោងនឹងផលិតទូរស័ព្ទនៅវៀតណាមក្ដី ប៉ុន្តែក្នុងឆ្នាំ២០២៣ខាងមុខនេះ Google ត្រូវបន្តធ្វើទូរស័ព្ទដែលអាចបត់បែន ឬ Pixel Notepad បានរបស់ខ្លួន នៅក្នុងប្រទេសចិនសិន។ មូលហេតុដែលត្រូវឈរជើងនៅចិននេះ ព្រោះប្រទេសនេះមានបច្ចេកវិទ្យាសម្រាប់បម្រើដល់ការធ្វើបច្ចេកវិទ្យាអេក្រង់បត់នេះបាន៕
អត្ថបទដោយ៖ ផែន ផាន់ណា