២០២៣អ្នកជំនាញ បង្ហាញពីអត្ថប្រយោជន៍ផេកគ្រីសខៀវ និងរឿងដែលត្រូវធ្វើបើចង់បានគ្រីសពី Facebook
Navasiri Morm
NOVEMBER 29 2022
គន្លឹះល្អៗ
9.8 K views
3 mins read

អ្នកប្រើប្រាស់ហ្វេសប៊ុក ប្រាកដជាធ្លាប់បានឃើញគណនី (Profile Account) និងផេក (Pages) មួយចំនួនតូចមានសញ្ញាគ្រីសពណ៌ខៀវ ឬ Blue Verified នៅជាប់នៅក្បែរឈ្មោះអាខោន ឬផេកទាំងអស់នោះ។ យ៉ាងណាក៏ដោយ តើសញ្ញាគ្រីសពណ៌ខៀវនេះ មានអត្ថបទប្រយោជន៍អ្វីខ្លះ? ហើយដើម្បីបានគ្រីសខៀវពី Facebook ត្រូវធ្វើដូចម្ដេច?

អត្ថប្រយោជន៍ផេកគ្រីសខៀវ (Blue Verified)

បើតាមលោក រិន ចិត្រា អ្នកជំនាញខាងទីផ្សារឌីជីថល​បានឱ្យដឹងថា សម្រាប់ផេកដែលមានគ្រីសខៀវ ឬ Blue Verified Badge គឺមានន័យថា ផេកនោះត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីក្រុមការងារ Facebook ថាជាផេកយីហោអាជីវកម្ម (Brand) ឬបុគ្គលពិតប្រាកដ។ ដោយឡែក សម្រាប់អត្ថប្រយោជន៍របស់ផេកដែលមាន Blue Verified Badge រួមមាន៖

  • អតិថិជនមានទំនុកចិត្តថាជាផេកផ្លូវការណ៍
  • អ្នកប្រើប្រាស់ហ្វេសប៊ុកទូទៅទទួលស្គាល់
  • អតិថិជន ឬក្រុមហ៊ុនដែលជាយីហោ (Brand) ធំៗនៅក្រៅប្រទេស ឬលំដាប់អន្ដជាតិ ទុកចិត្តនិងចង់សហការធ្វើការងារជាមួយ។
  • មានប្រៀបលើដៃគូរប្រគួតប្រជែង ឧទាហរណ៍ថាក្រុមហ៊ុន២ រកស៊ីក្នុងវិស័យរួមគ្នា តែផេករបស់ក្រុមហ៊ុនមួយមានគ្រីសខៀវ មួយទៀតអត់ នោះផេកដែលមានគ្រីសខៀវ ហាក់មានប្រៀបជាង ដោយអតិថិជនហាក់មានទំនុកចិត្តតាំងពីឃើញលើកដំបូង ពោលគឺតែអតិថិជនដឹងថា ដែលមានគ្រីសខៀវ បានឆ្លងកាត់ពិនិត្យពី Facebook រួចហើយថា ផេកបុគ្គ ឬផេកដែលរកស៊ីល្អត្រឹមត្រូវ និងទុកចិត្តបាន។

គន្លឹះមួយចំនួនដើម្បីបាន Blue Verified Badge ពី Facebook

ដើម្បីបានគ្រីខៀវ ពី Facebook លោក រិន ចិត្រា ណែនាំឱ្យធ្វើរឿងមួយចំនួនដូចខាងក្រោម៖

  • ផុសឱ្យបានទៀតទាត់ចន្លោះពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ
  • ផលិតមាតិកាឱ្យទាក់ទាញ និងបង្កើនចំនួនអ្នក Follow ឱ្យបានច្រើន
  • ត្រូវរក្សាភាពជាខ្លួនឯង និងភាពប្លែកខុសពីអ្នកដទៃ (Uniqueness) ដូចជាទម្រង់ផុស និងពណ៌នៃការឌីហ្សាញផ្សេងៗ មិនថាតែពណ៌រូប Profile Page និងរូប Cover នោះឡើយ។
  • កុំផុសចម្រុះប្រធានបទខ្លាំងពេក៖ ប្រសិនបើចង់បានគ្រីសខៀវពី Facebook អ្នកមិនគួរផុសចម្រុះខ្លាំងពេកនោះទេ ឧទាហរណ៍ ថ្ងៃនេះផុសវីដេអូទម្រង់ដើរលេង ស្អែកឡើងផុសទម្រង់និយាយព័ត៌មាន ស្អែកមួយទៀត ផុសទ្រង់អប់រំ ។ល។ ការធ្វើបែបនេះ គឺមិនបានឆ្លុះបញ្ចាំងរូបភាពជាក់លាក់ណាមួយពីផេករបស់អ្នក ជាហេតុធ្វើឱ្យ Facebook អាចហ្នឹងបដិសេធពេលស្នើសុំគ្រីសខៀវពី Facebook។ ហេតុនេះអ្វីដែលអ្នកគួរធ្វើ បើអ្នកចាប់យកទម្រង់វីដេអូដំណើរកំសាន្ដ គឺផ្ដោតធ្វើវាឱ្យបានច្រើន និងបានល្អមួយមុខគ្រប់គ្រាន់ហើយ។
  • ព្យាយាមកុំផុស ឬធ្វើសកម្មភាពទាំងឡាយណា​ ដែលប្រឆាំង ឬខុសទៅនឹងច្បាប់របស់ Facebook។
  • ក្រោយពីធ្វើរឿងដូចដែលបានរៀបរាប់ខាងលើនេះ ហើយអ្នកអាចធ្វើការស្នើសុំគ្រីសខៀវ (Blue Verified Badge) ពី Facebook តាមរយៈលីងនេះបាន៖ https://www.facebook.com/help/contact/295038365360854

លោក រិន ចិត្រា បានសង្កត់ធ្ងន់ខាង អ្វីដែលលោកចែករំលែកខាងលើកនេះ គឺជាការចួលរួមចែករំលែកចំណេះដឹងទូទៅជុំវិញ Facebook បន្ដិចបន្ដួចដែលអ្នកប្រើទូទៅអាចអនុវត្ត និងអាចសាកស្នើសុំ Blue Verified Badge ពី Facebook បាន។ យ៉ាងណាក៏ដោយ ក៏មានរាមច្បងពូកែ ជាច្រើនទៀត ដែលពួកគាត់មានវិធីសាស្រ្ដល្អៗ និងខុសៗគ្នា ដែលពួកគាត់អាចស្នើសុំ Blue Verified Badge​ ពី Facebook បាន៕

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Tel: 0966034563 | Telegram: @Navasiri)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team