តោះចូលរួម! ក្រុមហ៊ុន Meta មេធំរបស់ Facebook ធ្វើកម្មវិធីនៅខ្មែរ ចូលរួមដោយសេរី
ផែន ផាន់ណា
JUNE 8 2022
នវានុវត្តន៍
4.7 K views
1 min read

នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រក្នុងក្រុមហ៊ុន Meta មេធំរបស់កម្មវិធី Facebook ដែលពួកគេនឹងមករៀបចំកំពូលព្រឹត្តិណ៍ដ៏ធំមួយ មិនធ្លាប់មានពីមុខមកនៅកម្ពុជា។ ក្រុមហ៊ុន Meta នឹងមករៀបចំព្រឹត្តិការណ៍របស់ខ្លួន នៅកណ្ដាលរាជធានីភ្នំពេញផ្ទាល់តែម្ដង។

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បើយោងតាមផេកផ្លូវការរបស់ក្រុមហ៊ុន Meta ប្រចាំនៅប្រទេសកម្ពុជា បានធ្វើការជូនដំណឹងដ៏ពិសេសមួយ អំពីកម្មវិធីសាធារណៈដំបូងគេបង្អស់ដែលមិនធ្លាប់មានរបស់ ក្រុមហ៊ុន Meta ដែលមានឈ្មោះថា "YOUR PROFILE YOUR HOME"។

Mark Zuckerberg writes Meta Staff, emphasizes 'updating' company values

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ​ Factory Phnom Penh នៅថ្ងៃទី10 មិថុនា ចាប់ពីម៉ោង1 រសៀល ដល់6 ល្ងាច និងថ្ងៃទី11-12 មិថុនា ចាប់ពីម៉ោង 9ព្រឹក ដល់ម៉ោង 6ល្ងាច។ នេះគឺជាកម្មវិធីដ៏អស្ចារ្យ ក្រោមកិច្ចសហការជាមួយនឹងសិល្បៈករនិងអ្នកបង្កើតមាតិកាក្នុងស្រុក ដើម្បីជជែកពិភាក្សាអំពីវិធីការពារភាពឯកជននៅលើអនឡាញរបស់យើង អមជាមួយនឹងសកម្មភាពសប្បាយៗជាច្រើនទៀត។

May be an image of text that says "00 Meta Your Profile Your Home ∞ Meta From June 10th to June 12th at FACTORY Win exclusive gifts from Meta! Free Entry www.yourhome.fb.com/cambodia"

លោកអ្នកអាចចូលរួមកម្មវិធី YOUR PROFILE YOUR HOME នេះ បានដោយឥតគិតថ្លៃ និងដោយសេរី។ សម្រាប់អ្នកដែលមិនទាន់ស្គាល់ទីតាំងច្បាស់ សូមចុចក្នុងតំណភ្ជាប់ខាងក្រោយនេះ៖

ទីតាំង៖ Factory Phnom Penh

ប្រភព៖ Meta

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team