ខឹងរឿងចង់លុប Twitter ឥឡូវ Elon Musk ទៅដល់ក្រុមហ៊ុន Apple ជួប Tim Cook សួររកខុសត្រូវ
Navasiri Morm
DECEMBER 1 2022
អាជីវកម្ម 4.0
6.6 K views
2 mins read

មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា លោក Elon Musk ដែលទើបតែក្លាយជាម្ចាស់ក្រុមហ៊ុនបណ្ដាញ Twitter ហាក់មានបញ្ហាចម្រូងចម្រាស់ច្រើនជាងមួយ នឹងក្រុមហ៊ុន Apple ជុំវិញការដក App Twitter ចេញពី App Store ដែលធ្វើឱ្យលោក Elon Musk ហាក់មិនសប្បាយចិត្តជាខ្លាំងចំពោះបញ្ហានេះ។

ដើម្បីដោះស្រាយបញ្ហានេះ កាលពីថ្ងៃពុធ ម្សិលមិញលោក Elon Musk បានធ្វើដំណើរទៅកាន់ក្រុមហ៊ុន Apple ដើម្បីជួបជាមួយនឹងលោក Tim Cook ដែលជា CEO នៃក្រុមហ៊ុន Apple ដើម្បីសួរនាំបញ្ជាក់ឱ្យដឹងរឿង។ ហើយបើតាមការបង្ហោះ Tweet នៅលើគណនី Twitter ផ្លូវការរបស់ខ្លួន លោក Elon Musk បានបញ្ជាក់ថា តើ Apple ពិតជាគ្រោងនឹងដក Twitter ចេញពី Appstore មែនឬយ៉ាងណា។

ដោយជំនួបមួយនេះ ត្រូវបានធ្វើឡើង ក្រោយពីលោក Elon Musk បានបង្ហោះសារធ្វើរិះគន់ក្រុមហ៊ុន Apple ចំៗ តាមរយៈគណនីបណ្ដាញសង្គម Twitter របស់លោក។ ក្រោយពីបានជួបជជែកគ្នាហើយ លោក Elon Musk ហាក់ធូរស្បើយក្នុងចិត្ត ដោយលោកបានបកស្រាយថា វាគ្រាន់តែជាការយល់ច្រឡំចំពោះគ្នាទៅវិញតៅមកតែប៉ុណ្ណោះ។ ហើយលោក Elon Musk ក៏បានធ្វើការលុបផុសមួយចំនួនផងដែរ។

យ៉ាងណាក៏ដោយ លោក Elon Musk នៅតែរអ៊ូរទាំរឿង Apple កាត់ចំណូល ៣០% ខណៈខាង Apple នៅតែរក្សាគោលជំហរកាត់យកប្រាក់ចំណូល ៣០% ពី Twitter ដដែល ប្រសិនបើ Elon Musk ជោកជ័យលើផែនការណ៍បង្កើនចំណូលបន្ថែមតាមរយៈកម្មវិធីបណ្ដាញសង្គម Twitter។ បន្ថែមពីនេះទៀត សម្រាប់មុខងារនៅលើ Twitter ដែលអ្នកប្រើ iOS ទាំងអស់ត្រូវចំណាយលុយទិញ នោះអ្នកប្រើនឹងត្រូវទិញឆ្លងកាត់ប្រព័ន្ធរបស់ Apple។

គួរជម្រាបផងដែរថា មិនមានការដក App Twitter ចេញពី App Store នោះទេ ពោលគឺវាគ្រាន់តែជារឿងយល់ច្រឡំតែប៉ុណ្ណោះ ប៉ុន្ដែយ៉ាងណាក៏ដោយ សម្រាប់ការកាត់ចំណូល ៣០% គឺបានធ្វើឱ្យខាងក្រុមហ៊ុនដែលជាអ្នកបង្កើត App ផ្សេងៗ ជាច្រើនហាក់មិនសប្បាយចិត្ត និងមានការរអ៊ូរទាំជាខ្លាំង ហើយសូម្បីតែលោក Elon Musk និងលោក Mark Zuckerberg ដែលជា CEO របស់ Meta ក៏ហាក់មិនសប្បាយចិត្តចំពោះបញ្ហាមួយនេះផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team