ក្ដៅៗ! កម្ពុជាចាប់ផ្ដើមប្រើប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរ E-Arrival ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរដែលមកដល់ទឹកដីខេត្តសៀមរាប
ផាន់ណា - Phanna
NOVEMBER 17 2023
នវានុវត្តន៍
41 views
1 min read

បន្ទាប់ពីបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយនោះ ​ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គ នឹងក្លាយទៅជាព្រលានយន្តហោះដំបូងគេនៅខ្មែរ ដែលមានប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរ E-Arrival ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរដែលមកដល់ទឹកដីខេត្តសៀមរាបផងដែរ។ នេះបើយោងតាមប្រសាសន៍របស់  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចធិ បានបញ្ចាក់ថា គម្រោងនេះនឹងត្រូវរៀបចំរួចរាល់នៅចុងឆ្នាំ២០២៣ ខណៈការដាក់ឲ្យដំណើរការជាគម្រោងគំរូតែម្តង នៅឆ្នាំ២០២៤ខាងមុននេះ។

ថ្លែក្នុងពិធីខាងលើ សម្តេច មានប្រសាសន៍បញ្ជាក់យ៉ាងូច្នេះថា “ខ្ញុំក៏សូមផ្តល់ជូនដំណឹងផងដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់កម្ពុជា បានរៀបចំអនុវត្តគម្រោងថ្មីមួយ ពាក់ព័ន្ធនឹង E-Arrival ដើម្បីទីមួយ ជួយសម្រួលក្នុងការធ្វើឲ្យមានភាពសាមញ្ញក្នុងការបំពេញឯកសារ ជា Custom និងអន្តោប្រវេសន៍ ហើយទីពីរ កាត់បន្ថយការប្រើប្រាស់ក្រដាស ទៅជាការប្រើប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិច។ អញ្ចឹង ភ្ញៀវដែលមកទីនេះមិនបាច់ឆ្លងកាត់ការបំពេញទម្រង់ទេ ដើម្បីងាយស្រួល។ ហើយគម្រោងនេះ ដែលត្រូវធ្វើឲ្យចប់ចុងឆ្នាំ២០២៣ នឹងត្រូវអនុវត្តជាគម្រោងគម្រូ Pilot Project នៅព្រលានយន្តហោះខេត្តសៀមរាបមុនគេ នៅឆ្នាំ២០២៤”៕​

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth