វីវរហើយ! ពីសេដ្ឋីគ្រីបតូប្រាក់លាន$ ឥឡូវមេ Luna លោក Do Kwon ត្រូវបានតុលាការកូរ៉េចេញដីកាចាប់ខ្លួន
Navasiri Morm
SEPTEMBER 14 2022
អាជីវកម្ម 4.0
465 views
2 mins read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោក Do Kwon ដែលជាសហស្ថាបនិកក្រុមហ៊ុន Terraform Labs (TFL) ដែលជាអ្នកបង្កើតកាក់គ្រីបតូ LUNA និងកាក់ Stablecoin ឈ្មោះ UST ដែលចាប់ផ្ដើមការដួលរលំកាលពីខែ ឧសភា ឆ្នាំ២០២២ កន្លងមក។

ប្រភពដដែលបានឱ្យដឹងទៀតថា​ ក្រៅពីចេញដីការចាប់ខ្លួនលោក Do Kwon តុលាការទីក្រុងសេអ៊ូកក៏បានចេញដីកាចាប់ខ្លួនមនុស្ស ៥នាក់ផ្សេងទៀត រួមមានទាំងលោក Nicholas Platias ដែលជាសហស្ថាបនិកក្រុមហ៊ុន Terraform Labs ពីបទបំពានច្បាប់ទីផ្សារមូលធនរបស់ប្រទេស។

ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ លោក Do Kwon និងជនជាប់ចោទទាំង៥រូបផ្សេងទៀត ត្រូវបានគេដឹងថាកំពុងតែរស់នៅក្នុងប្រទេសសិង្ហបុរីនៅឡើយ ខណៈដីការកោះចាប់ខ្លួននេះ មានសុពលភាពរយៈពេល១ឆ្នាំ ហើយរដ្ឋអាជ្ញាកូរ៉េសង្ឃឹមថា នឹងមានការសហការរវាងនឹងស្ថាប័នប៉ូលីសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) ក្នុងការចាប់អនុវត្តច្បាប់ចាប់ខ្លួនលោក Do Kwon ដែលជាជនសង្ស័យរស់នៅក្នុងប្រទេសសិង្ហបុរី។

គួរជម្រាបផងដែរថា បញ្ហាទាំងអស់នេះ បានកើតឡើងក្រោយពីកើតមានការដួលរលំនូវប្រព័ន្ធអេកូឡូស៊ីរបស់ Terra និងកាក់ Stablecoin (UST) នៅខ្ទង់ពាក់កណ្ដាលខែ ឧសភា ឆ្នាំ២០២២។ ហើយការដួររលំនេះ បានធ្វើឱ្យក្រុមហ៊ុន Terraform Labs (TFL) ដែលមានតម្លៃរាប់លានដុល្លារ ដែលសហគ្រិនវ័យក្មេងកូរ៉េ លោក Do Kwow ខំកសាងយ៉ាងលំបាក បានដួលរលំត្រឹមមួយពព្រិចភ្នែក។ លើសពីនេះទៅទៀត ការដួលរលំនៃអាណាចក្រគ្រីតូមួយនេះ ក៏បានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារគ្រីបតូទូទាំងពិភពលោកមកទល់នឹងសព្វថ្ងៃនេះផងដែរ៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia