ក្ដៅៗ! ក្រោយស្ងាត់កូវីដជាង៥០ថ្ងៃ ថ្ងៃនេះក្រសួងប្រកាសរកឃើញអ្នកឆ្លងឡើងវិញហើយ
ផែន ផាន់ណា
JUNE 29 2022
ស្ទីម - STEAM
168 views
1 min read

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ១០ករណី ដែលសុទ្ធសឹងតែជាប្រភេទអូមីក្រុងទាំងអស់។ ការរកឃើញករណីឆ្លងក្នុងសហគមន៍ឡើងវិញនេះ ធ្វើឡើងក្រោយពីស្ងប់ស្ងាត់ការឆ្លងអស់រយៈពេល ៥២ថ្ងៃកន្លងទៅ។

ជាមួយគ្នានេះ នៅក្នុងទិន្នន័យក៏បានបញ្ជាក់ដែរថា មានអ្នកឆ្លងថ្មីចំនួន ១០ករណី ដោយក្នុងនោះករណីជាសះស្បើយសូន្យករណី និងមិនមានអ្នកស្លាប់ឡើយ។ ដូច្នេះហើយសូមបងប្អូន មេត្តាចូលរួម និងបន្តការពារបន្ថែមទៀត ព្រមទាំងចូលរួមអនុវត្តវិធានការបីការពារ និងបីកុំ ដើម្បីទប់ស្កាត់ទាំងអស់គ្នា៕

No photo description available.

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team