បន្ទាន់! សារពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រកាសថា មានករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍វិញហើយ
ផែន ផាន់ណា
JUNE 28 2022
ស្ទីម - STEAM
1.5 K views
1 min read

នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ នេះ បើយោងតាមសារសំឡេងរបស់សម្ដេចហ៊ុន សែន នាយរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ចេញផ្សាយដោយក្រសួងព័ត៌មាន បានឱ្យដឹងថាថ្ងៃនេះកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ឡើងវិញហើយ ក្រោយស្ងាតអស់មួយរយៈកាលកន្លងទៅ។

តាមប្រសាសន៍របស់សម្ដេចតេជោ ក្នុងសារសំឡេងនេះ ក៏បានឱ្យដឹងផងដែរថា ករណីដែលបានរកឃើញនេះមានគឺបង្ហាញដោយម៉ាស៊ីតេស្ត PCR និងមានរកឃើញតាមរយៈតេស្តរហ័សមួយចំនួនផងដែរ។ ករណីឆ្លងឡើងវិញនេះ ត្រូវបានរកឃើញលើអ្នកដែលធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេសមួយចំនួន និងអ្នកមួយចំនួនទៀត គឺជាអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសចូលមកកម្ពុជាវិញ៕

សូមស្ដាប់ប្រសាសន៍ទាំងស្រុង៖

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia