ចង់ទិញដីត្រូវប៉ាន់? ផ្លេតហ្វមទិញ លក់ ជួលអចលនទ្រព្យមួយនេះ បង្ហាញព័ត៌មានទាក់ទងតំបន់មួយចប់
ផែន ផាន់ណា
NOVEMBER 28 2022
អាជីវកម្ម 4.0
338 views
2 mins read

កាលពីជំនាន់មុន បើនិយាយដល់ការទិញ លក់ ជួល អចលនទ្រព្យ ដូចជាដី ផ្ទះ ខុនដូ អាផាតមិន និងអចលនវត្ថុផ្សេងៗទៀត គឺពិបាកក្នុងការផ្សព្វផ្សាយព្រោះបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ប៉ុន្តែបច្ចុប្បន្ននេះ ពេលចង់ទិញដីឬផ្ទះ គេអាចចូលទៅជ្រេមើលតាមវេបសាយ និង App ជាច្រើនបាន។ នៅកម្ពុជាយើង មានវេបសាយ និង App ទិញលក់អចលនទ្រព្យច្រើនគួរសម ហើយក្នុងចំណោមនោះ មានផ្លេតហ្វមល្បីឈ្មោះក្នុងតំបន់អាស៊ីមួយ ដែលទើបនឹងចូលមកស្រុកខ្មែរយើងដែរ នោះគឺផ្លេតហ្វម Compass។

Rbb

បើតាមការផ្ដល់បទសម្ភាសន៍ ក្រុមការងារក្រុមហ៊ុន Compass បានប្រាប់ក្រុមការងារ Technology Cambodia យើងថា ផ្លេតហ្វម Compass គឺជាកន្លែងមួយ ដែលមនុស្សគ្រប់គ្នាអាចចូលទៅរកមើលអចលនទ្រព្យបាន ដូចជាដី ផ្ទះ និងកន្លែងស្នាក់នៅផ្សេងៗ។ លើសពីផ្លេតហ្វមដទៃ Compass បានព្យាយាមច្បាមយក នូវរាល់ព័ត៌មានសំខាន់ៗទាក់ទងនឹងអចលនទ្រព្យតាមកន្លែងនីមួយៗបានយ៉ាងលំអិត ពោលគឺរាប់បញ្ចូលទាំងតំបន់សក្កានុពល ដែលមាននៅក្នុងតំបន់ ពិសេសគឺរាប់រៀបព័ត៌មានក្នុងកន្លែងទាំងនោះបានមួយចប់តែម្ដង។

កន្លងមកពេលចង់ទិញដី ឬផ្ទះ គេតែងតែទៅមើលគម្រោង រួចដើរសាកសួរប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ ដើម្បីចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងអចលនទ្រព្យ ប៉ុន្តែនៅលើវេបសាយរបស់ Compass គឺផ្ដល់ភាពងាយស្រួល ពោលគឺលោកអ្នកអាចចូលទៅមើលព័ត៌មានសឹងតែលើសពី៩០% ដែលមាននៅជុំវិញតំបន់ជុំវិញអចលទ្រព្យដែលលោកអ្នកគ្រោងទិញនោះ។

2022 11 28 10 39 58

ក្រុមការងារផ្លេតហ្វម Compass បានបញ្ជាក់បន្ថែមថា សម្រាប់អ្នកដែលចង់ជួល ឬទិញ អចលទ្រព្យល្អៗ នៅយាមខេត្តសក្កានុពលក្នុងប្រទេសកម្ពុជា ក៏អាចចូលទៅមើលតំបន់ក្នុង App ឬវេបសាយ Compass បានដែរ ដោយក្នុងនោះរួមមានដូចជាអចលនទ្រព្យនៅក្នុងខេត្ត ព្រះសីហនុ សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំ បន្ទាយមានជ័យ កំពត កណ្ដាល និងរាជធានីភ្នំពេញជាដើម។

ចំណុចពិសេសមួយ ដែលពុំមានផ្លេតហ្វមដទៃធ្វើនោះគឺ លោកនៅ App ឬវេបសាយ Compass បានច្របាច់បញ្ចូលគ្នានូវព័ត៌មានសំខាន់ៗជុំវិញគម្រោង ដោយក្នុងនោះលោកអ្នកអាចមើលថា តើមានកន្លែងអ្វីខ្លះនៅជុំវិញដី ឬផ្ទះដែលយើងចង់ទិញនោះ ឧទាហរណ៍ជាក់ស្ដែងបងប្អូនអាចមើលថា តើមានផ្សារ ធនាគារ ភោជនីយដ្ឋាន សាលា ផ្ទះសំណាក់ សាលាឃុំ ឬប៉ុស្ដិ៍នគរបាល ហាងកាហ្វេ និងមើលឃើញកន្លែងសំខាន់ៗជាច្រើនទៀតបាន តាមរយៈ Google Map ដែលក្រុមការងារ Compass បានរៀបចំទុកយ៉ាងលម្អិតបំផុត។

2022 11 28 10 45 06

 គូសបញ្ជាក់ថាបច្ចុប្បន្ននេះ Compass ក៏មានការបើកទទួលភ្នាក់ងារលក់អចលនទ្រព្យដើម្បីសហការជាមួយខ្លួនដែរ ដោយក្នុងនោះ Compass នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជាការបណ្ដុះបណ្ដាលជំនាញលក់អចលនទ្រព្យ និងអត្ថបប្រយោជន៍ជាច្រើនទៀតជូនផងដែរ៕

ទាញយក App: App Store (IOS) & Play Store (Android)

Img03 Kh

Img04 Kh

Img05 Kh

Img06 Kh

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia