ញ៉ាក់សាច់! មនុស្សខំរៀនពេទ្យរាប់ឆ្នាំទើបរៀនចប់ ខណៈ ChatGPT អាចប្រឡងជាប់សញ្ញាបត្រពេទ្យយ៉ាងងាយ
Navasiri Morm
JANUARY 25 2023
ស្ទីម - STEAM
1.1 K views
1 min read

នេះគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះថា ChatGPT របស់ក្រុមហ៊ុន OpenAI អាចប្រឡងជាប់យកអាជ្ញាប័ណ្ណវេជ្ជសាស្រ្ដស្ដង់ដារបស់សហរដ្ឋអាមេរិកបានយ៉ាងងាយ ខណៈមនុស្សត្រូវខំប្រឹងរៀនជាច្រើនឆ្នាំទម្រាំតែអាចប្រឡងជាប់យកអាជ្ញាប័ណ្ណ “US Medical Licensing Exam” មួយនេះបាន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ MED PAGE TODAY។

ប្រភបដដែលបានឱ្យថា សម្រាប់ការធ្វើតេស្ដមួយនេះ ត្រូវបានរៀបចំដោយលោក Victor Tseng ដែលជាអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដ និងក្រុមការងាររបស់លោក ដោយបានដាក់ឱ្យ ChatGPT ធ្វើតេស្ដប្រលងវាស់ស្ទង់ចំណេះដឹងផ្នែកវេជ្ជសាស្រ្ដពេទ្យ ៣កម្រិត ហៅថា “US Medical Licensing Exam” ដែលជាការប្រលងតេស្ដដ៏លំបាកបំផុតមួយ សម្រាប់អ្នកដែលចង់បានអាជ្ញាប័ណ្ណយកទៅប្រកបសអាជីពផ្នែកវេជ្ជសាស្រ្ដពេទ្យកម្រិតអន្ដជាតិ។

ជាមួយគ្នានេះដែរ សម្រាប់ការធ្វើតេស្ដមួយនេះ គេមិនបានបង្រៀនឬបញ្ចូលបន្ថែមនូវចំណេះដឹង ឬវិញ្ញាសារប្រលង ទៅកាន់ ChatGPT នោះឡើយ ប៉ុន្ដែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ChatGPT អាចធ្វើការប្រលងនូវ ៣កម្រិតនេះបានយ៉ាងជោគជ័យ និងទទួលបានលទ្ធផលប្រលងលើសពី ៥០%។ បន្ថែមពីនេះទៀត ទោះបីជាលក្ខខណ្ឌ និងវិញ្ញាសារប្រលងត្រូវបានផ្លាស់ប្ដូរជារៀងរាល់ឆ្នាំ ប៉ុន្ដែជាទូទៅមនុស្សភាគច្រើនអាចប្រលងជាប់វិញ្ញាសារមួយនេះបានពិន្ទុចន្លោះពី ៥០% ទៅ ៦០% ដែលស្មើនឹង ChatGPT ដែរ។

គួរជម្រាបផងដែរថា ធនធានមនុស្សផ្នែកវេជ្ជសាស្រ្ដពេទ្យ គឺជាធនធានមនុស្សដ៏សំខាន់បំផុតមួយសម្រាប់មនុស្សជាតិ។ ហើយទៅថ្ងៃអនាគត ក្រុមអ្នកវេជ្ជសាស្រ្ដ និងក្រុមគ្រូពេទ្យ អាចយក AI ដូចជា ChatGPT ធ្វើជាដៃគូរក្នុងការសិក្សាស្រាវជ្រាវបាន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team