ចេះច្រើនមិនដាច់បាយទេ! ឆានែលយូធូបខ្មែរ៣ បង្រៀនឌីហ្សាញរូបភាព និងកាត់វីដេអូ ឥតគិតថ្លៃ
ផាន់ណា - Phanna
MAY 13 2023
ច្នៃប្រឌិត
8 K views
2 mins read

នៅក្នុងសម័យឌីជីថលនេះ សម្រាប់អ្នកដែលចេះកាត់តវីដេអូ និងរូបភាព បច្ចុប្បន្នគឺសម្បូរការងារ។ មួយវិញទៀត អ្នកចេះជំនាញកាត់វីដេអូ និងឌីហ្សាញរូបភាព ក៏អាចបើកអាជីវកម្មខ្លួនឯង ឬធ្វើជា Freelancer ស្វែងរកប្រាក់ចំណូលខ្ទង់ពាន់ដុល្លារ ក្នុងមួយខែៗផងដែរ។ ដើម្បីជាផ្លូវថ្មី សម្រាប់អ្នកចង់ចាប់អាជីពធ្វើជាអ្នកឌីហ្សាញ និងកាត់តវីដេអូនេះ ថ្ងៃនេះចាបខៀវសូមណែនាំឆានែលយូធូបខ្មែរ៣ ដែលយើងអាចចូលទៅរៀន ដោយឥតគិតថ្លៃ សម្រាប់អ្នករៀនកម្រិតដំបូងៗ៖

នេះគឺជាឆានែលយូធូប ដែលបង្រៀនទៅលើកម្មវិធីពពួក Adobe ដូចជា Adobe Premiere, Adobe Photoshop, Adobe After Effect, Cinema 4D និងប្រភេទកម្មវិធីកាត់តជាច្រើនទៀត។ នៅក្នុងកម្មវិធីនីមួយ ម្ចាស់ឆានែលយូធូប បានបង្រៀន និងពន្យល់លម្អិត តាមលំដាប់លំដោយនៃមេរៀន។ ដូច្នេះប្រសិនបើលោកអ្នកចង់ចេះឌីហ្សាញរូបភាព និងកាត់វីដេអូអាចចូលទៅ Subscribe ឆានែលយូធូបរបស់គាត់ និងរៀនដោយយកចិត្តទុកដាក់ យកជំនាញដាក់ខ្លួនឲ្យពិតប្រាកដ។

1

២. Rean Design

នេះក៏ជាឆានែលយូធូបរបស់ខ្មែរ ដែលប្រមូលផ្ដុំទៅដល់មេរៀនកាត់តរូបភាព និងវីដេអូ ជាមួយពពួកកម្មវិធី Adobe Photoshop, Adobe After Effect, Adobe  illustrator, Cinema 4D និងកម្មវិធីមួយចំនួនទៀត។ សម្រាប់មេរៀននៅក្នុងឆានែលនេះ គឺបានចង់ក្រងជាបណ្ដុំ ងាយស្រួលតាមដាន និងងាយរៀន។ សម្រាប់អ្នកចង់ចេះ អាចចូលរៀនបាន។

2

៣. KIMSROY Official

ស្រដៀងទៅនឹងឆានែលយូធូបទាំង២ខាងលើដែរ នេះគឺជាកន្លែងដែលបងប្អូនអាចចូលទៅរៀនជំនាញកាត់តវីដេអូ និងឌីហ្សាញរូបភាព ជាមួយកម្មវិធីពពួក Adobe និងកម្មវិធីល្បីៗមួយចំនួនទៀត។ សម្រាប់អ្នកចង់រៀន អាចចូលទៅឆានែលខាងលើ ដើម្បីសិក្សាបន្ថែមជំនាញចំណូលខ្ពស់នេះបាន។

3

អត្ថបទដោយ៖ ផែន ផាន់ណា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth