ឃើញឡាននេះ ឃើញឱកាសការងារល្អៗ! ក្រសួងការងារធ្វើមជ្ឈមណ្ឌលការងារចល័ត នៅលើឡាន នាំការងារគ្រប់ខេត្តក្រុង
ផាន់ណា - Phanna
OCTOBER 9 2023
យានយន្ត
133 views
1 min read

មជ្ឈមណ្ឌលការងារចល័តរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែប និងព័ត៌មានទីផ្សារការងារឲ្យកាន់តែកៀកដល់មូលដ្ឋានប្រជាពលរដ្ឋ នៅទូទាំង ២៥ រាជធានី-ខេត្ត។

381399376 221170954288356 2577645558232075592 N

យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ អាចទទួលបានសេវាការងារដោយឥតគិតកម្រៃជាមួយ នឹងមជ្ឈមណ្ឌលការងារចល័តរបស់ NEA ដែលមានដូចជា៖ ការចុះឈ្មោះស្វែងរកការងារ, ការប្រឹក្សាយោបល់អំពីអាជីព និងការងារ, និងការផ្តល់ព័ត៌មានអប់រំ បណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការ ។ល។

380857040 221171127621672 7369190363011605158 N

ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៨៦០ ០៦៦ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍ របស់អ្នកគ្រប់គ្រង មជ្ឈមណ្ឌលការងារចល័ត ជាមួយក្រុមការងារចាបខៀវ

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth