ចង់វ៉ៃរូបលើអាវ តែមិនដឹងដាក់រូប ឬរើសពណ៌ណាសម? App មួយនេះអាចប្រាប់អ្នកបានមួយចប់
ផែន ផាន់ណា
JUNE 27 2022
គន្លឹះល្អៗ
264 views
1 min read

ការវ៉ៃរូបភាពនៅលើសម្លៀកបំពាក់ នៅតែមានភាពពេញនិយម តួយ៉ាងដូចជាធ្វើរូបលក្ខណៈគូស្នេហ៍ ប្ដីប្រពន្ធ និងមិត្តភក្ដិជាដើម។ យ៉ាងណាមិញ មុននឹងចង់វ៉ៃរូបភាពឬសរសេរអក្សរអ្វីមួយនៅលើអាវឬខោ គេតែងតែគិតគូរអំពីភាពបន្ស៊ីគ្នារបស់ពណ៌អាវ និងពណ៌រូបភាព ឬអក្សររបស់យើងផងដែរ។

ថ្ងៃនេះ Technology Cambodia សូមពាំនាំ App មួយ ដែលមានឈ្មោះថា OShirt ដែលយើងអាចដាក់រូបភាពដែលយើងគ្រោងធ្វើនៅលើអាវពិតៗ ដើម្បីចង់ដឹងថាយើងគួរថាបែបណាទើបសម។ App OShirt អាចឱ្យលោកអ្នកសរសេរអក្សរ និងដាក់រូបភាពលើអាវយឺតគ្រប់ពណ៌ (ដូចបង្ហាញនៅក្នុងរូបខាងក្រោយ)។

Photo 2022 06 27 17 08 37

យើងអាចប្រើ App នេះដើម្បីដឹងថាតើមានរូបភាព Logo, Emoji, អ្វីខ្លះដែលយើងវ៉ៃភ្ជាប់នៅលើអាវយឺតទៅស្អាត។ អ្វីដែលពិសេសនោះ លោកអ្នកអាចជ្រើសរើសរូបភាពបានតាមចិត្ត ដែលលោកអ្នកចង់ដាក់នៅលើអាច ព្រមទាំងអាចសេវជាចេញជារូបភាពទុកមើលទៀតផង។

ទាញយក៖ Andriod , iOS

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team