ក្រុមហ៊ុនស្យាមគូបូតា ដែលបានបើកដំណើរការកន្លែងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាយូរឆ្នាំ និងជាយីហោដ៏ល្បីល្បាញមួយ ក្នុងការផ្ដត់ផ្គង់គ្រឿងចក្រ បម្រើឱ្យវិស័យកសិកម្ម និងវិស័យផ្សេងទៀតនៅខ្មែរឈានមុខគេមួយ។ ថ្មីៗនេះក្រុមហ៊ុនគូបូតាបានបញ្ចេញ App ថ្មី ឈ្មោះថា Kubota Apps សម្រាប់អតិថិជនរបស់ខ្លួនតាមដាននូវរាល់ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសេវាកម្មរបស់គូប៉ូតា, មើលហាងលក់គ្រឿងចក្រដែលនៅជិតខ្លួនបំផុត, និងមានមុខងារស្កេន QRCode សម្រាប់ពិនិត្យផលិតផល ព្រមទាំងមានកន្លែងផ្ញើសារពិសេសទៅកាន់ផ្នែកបម្រើសេវាកម្មរបស់ក្រុមហ៊ុន ពេលយើងជាអតិថិជន មានបញ្ហាណាមួយ ពាក់ព័ន្ធនឹងផលិតផលរបស់គូប៉ូតា។
App Kubota បានភ្ជាប់មកជាមួយនូវមុខងារពិសេស ចំនួន៥ ដូចជាមុខងារ “សកម្មភាពរហ័ស” ដែលលោកអ្នកអាចប្រើដើម្បីស្កេន QRcode នៅលើគ្រឿងបន្លាស់ផ្សេងៗ, Field Area សម្រាប់វាស់ដី, ថតវីដេអូ, Live ផ្ទាល់, និងមុខងារផ្ញើសារទៅកាន់ផ្នែកបម្រើសេវាកម្មរបស់គូប៉ូតា។
ជាមួយគ្នានេះនៅក្នុង App Kubota ក៏មានមុខងារផ្ដល់ព័ត៌មាន និងការធ្វើបច្ចប្បន្នភាព (Update) ដែលជាកន្លែងផ្ដល់ព័ត៌មានសំខាន់ៗដល់ប្រជាកសិករ ដូចជាចំណេះដឹងកសិកម្ម គន្លឹះមើលផលិតផល ឬគ្រឿងបន្លាស់ឱ្យបានត្រឹមត្រូវ វិធីថែទាំដំណាំ និងបច្ចេកទេសធ្វើកសិកម្មផ្សេងៗទៀត។ អ្វីដែលកាន់តែអស្ចារ្យ ក្នុងមុខងារនេះក៏ជាកន្លែងប្រកាសអ្នកឈ្នះរង្វាន់ពីគូប៉ូតាផងដែរ។
ដោយឡែកចំពោះមុខងារទី៣ នៅលើ App Kubota គឺមុខងារ “សិទ្ធិពិសេស” ដែលមានតែអ្នកដែលបានចុះឈ្មោះជាអតិថិជនរបស់គូបូតាប៉ុណ្ណោះ ដែលមានសិទ្ធិចុះមុខងារខាងលើ និងមានសិទ្ធិប្រើ Cach Coupon និង E-Coupon និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ អ្វីដែលពិសេស ទី៤ គឺមុខងារ ស្វែងរកភ្នាក់ងារចែកចាយ និងហាងលក់គ្រឿងបន្លាស់ ដោយអតិថិជនអាចមើលពីភ្នាក់ងារចែកចាយ និងកន្លែងលក់គ្រឿងបន្លាស់ដែលនៅជិតខ្លួនបំផុស តាមរយ: Google Maps និងលេខទូរស័ព្ទ បង្ហាញយ៉ាងច្បាស់។
ចុងក្រោយគេគឺមុខងារ វីដេអូ និងឡាយផ្ទាល់ ដែលយើងអាចទស្សនាវីដេអូ និងសកម្មភាពជាច្រើន ពាក់ព័ន្ធនឹងសេវាកម្មរបស់គូបូតា និងវីដេអូនិយាយពីការប្រើប្រាស់ផលិតរបស់របស់គូបូតាដូចជា KBL ការជួល, គូបូតា VIP, ត្រាក់ទ័រគូបូតា, ម៉ាស៊ីនច្រូតស្រូវ, ដ្រូន, ម៉ាស៊ីនម៉ាស៊ូត, គ្រឿងបន្លាស់, និង អេស្កាវ៉ាទ័រជាដើម។
និយាយជារួមមក App ខាងលើនេះ ពិតជាមានសារ:សំខាន់ណាស់ សម្រាប់ប្រជាកសិករ គ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា ពិសេសសម្រាប់កសិករ ដែលកំពុងប្រើប្រាស់ផលិតផលផ្សេងៗ របស់គូបូតា។ សម្រាប់របៀបប្រើ App នេះ គឺមានភាពងាយស្រួល ដោយអតិថិជនរបស់គូបូតា អាចប្រើភាសាខ្មែរ នៅលើ App នេះបាន ទោះមិនចេះអង់គ្លេសក៏ដោយ។
ទាញយក App Kubota នៅលើ Play Store