លែងខ្វល់ច្រើន! ចង់ដឹងដៃយើងពាក់នាឡិការមួយណាសមនឹងដៃ ប្រើតែ App នេះថតពាក់ឱ្យយើងភ្លាម
ផែន ផាន់ណា
JUNE 20 2022
នវានុវត្តន៍
340 views
1 min read

កន្លងមក Technology Cambodia ធ្លាប់បានណែនាំពី App ប្រើបច្ចេកវិទ្យា AR អាចឱ្យយើងលស្បែងជើងតាមទូរស័ព្ទបាន។ ស្រដៀងគ្នានេះដែរ ថ្ងៃនេះយើងនឹងនាំ App មួយទៀតមកឱ្យលោកអ្នកស្គាល់ គឺ App លនាឡិកា ថាតើមាននាឡិការបែបម៉េច ដែលស័ក្តសមជាមួយដៃរបស់យើង។

Virtual Showroom – A New and Revolutionary Watch-Shopping Experience -  Chrono24 Magazine

App នេះមានឈ្មោះថា AR-Watces ដែលយើងអាចប្រើវា ដើម្បីដឹងថា តើនាឡិកាមួយណាសមស្របជាមួយដៃយើង។ ការប្រើ App នេះគឺយើងគ្រាន់តែ ចូលក្នុង App រួចជ្រើសរើសយកប្រេននាឡិកាល្បីៗ ឧទាហរណ៍ដូចជា ROLEX, AWI, BOVET ជាដើម។

Watch AR - Imperium Apps

បន្ទាប់ពីបានជ្រើសរើសប្រេនណាមួយរឿនយើង គេនឹងឱ្យយើងចូលរើសមើលនាឡិកាណា ដែលយើងគិតថាស្អាត ឬស័ក្តសមនឹងយើង។ ក្រោយពីជ្រើសរើសរួចហើយ វានឹងលោតកាមេរ៉ាឱ្យយើងថតដៃរបស់យើង អមជាមួយនឹងរូបនាឡិកាដែលយើងបានជ្រើសរើសដូចនៅក្នុងរូបខាងលើដូច្នោះដែរ។ តោះបើចង់សាកល្បង អាចចូលទៅទាញយកមកប្រើទាំងអស់គ្នា។

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team