https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
មក​ដល់​ខ្មែរហើយ​! ​Range Rover Sport 2023 ឡូយ​​ខ្លាំងណាស់​មាន​ ប្រើ​​​បច្ចេក​វិទ្យា​ Plug-in Hybrid
Pheakdey Prem
NOVEMBER 22 2022
យានយន្ត
187 views
2 mins read

ទី​បំផុត​​​រថយន្ត​​​​​​​​​​ក្នុងក្តីស្រមៃ​​របស់​បងប្អូន ​និងទឹក​ថ្នាំ​ពណ៌​ក្រហមសំណព្វចិត្តរបស់ Admin បាន​បង្ហាញ​​​​​ឲ្យ​ឃើញ​ហើយ​ នូវភាពល្អឯក​​​​នៃ​​​រថយន្ត​ស៊េរីឆ្នាំ ២០២៣ Range Rover sport  មួយ​នេះ ។​

2023 Range Rover Sport More Stylish & Sportier | AutoSpias

ការមក​ដល់លើកនេះ​អ្នក​ផលិត​​​​ប្រេន​ Rang Rover Sport  បាន​ផ្តល់នូវ ៤ ជម្រើស​​ option សម្រាប់​​ឲ្យបងប្អូន​ងាយ​ស្រួល​រើស​តាម​ចិត្តដោយ​មិន​ស្ទាក់ស្ទើរ​ នឹង​ចាយ​លុយ​ទាំង​ម៉ឺន​ៗដុល្លារ​ឡើយ​​ ។ ចំ​ពោះ​​​​​​​ម៉ាស៊ីន​ពាក់កណ្ដាល​​​អគ្គិសនីមាន​ ២ ជម្រើស​ដែលប្រើ​ ​Turbocharge  និង មាន​ស៊ីឡាំង ៦​​ រាង​អក្សរ I ​ចំណុះ 3.0L កម្លាំង​​​របស់​​ម៉ាស៊ីន​​​​រួម​ទាំងម៉ូទ័រ​អគ្គិសនី​ផងទៀត​នោះ​ 355hp​ និង​កម្លាំងរមួល ​ 500Nm​ ​ចំពោះ​ P360 SE និង P400 SE Dynamic មាន​​កម្លាំងម៉ាស៊ីន​លើសគ្នា​បន្តិច​ 395hp​ និងកម្លាំងរមួល ​ 550Nm ។

New 2023 Range Rover Sport revealed | NationalWorld

ប៉ុន្តែ​ប្រសិនបងប្អូន​នៅតែ​មិន​ពេញ​ចិត្ត​​ទៀត​នោះ ​ក្រុមហ៊ុន​បាន​ផ្តល់​​ P440e Autobiography​ ដែ​លជា​ប្រភេទ Plug-in Hybrid (PHEV)ដោយអនុញ្ញាតឲ្យយើង​សាក​អាគុយ​ពី​ខាង​ក្រៅ​ដូចទៅ​នឹង​ឡាន​អគ្គិសនី​ទូទៅ​ផងដែរ ​ដែល​​​អាចឲ្យរថយន្ត​​បើកបរដោយប្រើនូវថាមពល​អគ្គិសនី​សុទ្ធ​ ​បាន​ដល់​ 77 km ​។​ ហើយ​ចំពោះកម្លាំង​ម៉ាស៊ីន​រួម​ជាមួយនឹង​ម៉ូទ័រទៀត​នោះ​​ ​អាចបង្កើត​កម្លាំង​បាន​ 434hp និង​កម្លាំង​រមួល​ 839 Nm ។

316167804 5556495624469835 6710921179998490702 N

ដោយឡែក​​ម៉ូទ័រ​អគ្គិសនី​តែឯងអាចបង្កើត​ថាម​ពលបាន​​ដល់​ 105 Kw  និងទំហំ​ផ្ទុកថាមពលអគ្គិសនី​របស់អាគុយ​ 31.8 kwh  ព្រម​ទាំង​​​​ធ្វើ​ Range  Rover Sport មួយ​នេះ​ស្ទុះ​ពី​ ០​ទៅ​ក្បែរ​ 100km ក្នុង ​1ម៉ោង​ ប្រើ​ពេលតែ 4.3 វិនាទី​តែប៉ុណ្ណោះ ។

ក្រឡេក​មក​វិញ បើយើង​​ចូល​ទៅមើល​​​អ្វីពិសេស​ដែល​​​​មាន​​នៅក្នុង​​រថយន្ត​នេះ​​ម្តង​ ​​មាន​​កៅ​អី​​​ចំនួន​ ៤​  មា​នអេក្រង់ឌីជីថល​ទំហំ​ 13.7 inch(អ៊ីង)​ និង​​អេក្រង់ Touchscreen ប្រពៃណី​​​​​​របស់ Land Rover គឺ​ Pivi Pro infotainment software ​ ទំហំ​ 13.1 inch(អ៊ីង) ដែល​អាចភ្ជាប់​ជាមួយ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ខ្ពស់​នាបច្ចុប្បន្ន​នេះ ​មិន​ទាំងប៉ុណ្ណោះ​​អេក្រង់ចុចកញ្ចក់អាចបញ្ជា​​​មិនត្រឹម​តែក្នុងឡាននោះ ព្រម​ទាំងអាចបញ្ជា​​ឧបករណ៍​ដែលនៅក្នុងផ្ទះ​បានដោយសំឡេង​ថែមទៀតផង​ តាម​រយ: Amazon Alexa ។​​

មិនត្រឹមតែប៉ុណ្ណោះ​ ​ ​​​Range Rover Sport មួយនេះ​​មា​នទាំងផ្លេត​ហ្វម​​ដែល​អាចបញ្ជានូវ​​​ម៉ាស៊ីន​ត្រជាក់ ក៏ដូចជាអាច​គ្រប់​គ្រងនូវប្រព័ន្ធ​គ្រប់យ៉ាង​ដែល​​​ទាំងអស់​ ​ និង​​គ្រប់​​​គ្រងនូវ​ការចត​ចំណោតដោយស្វ័យប្រវត្តិ ​ដោយគ្រាន់តែ​បញ្ជាលើ​ទូរស័ព្ទដៃ ។ 

លើសពី​នេះ​​​​ឧបករណ៍បំពងសំឡេង​​វិញ​​​​ Land Rover  បា​នបំពាក់ឲ្យ Range Rover Sport ជាមួយនឹង​ Meridian Signature Sound System រហូតដល់ ២៩ គ្រាប់ព័ទ្ធ​ជុំ​វិញ​ដែល​អាចផ្តល់សំឡេងយ៉ាងពិរោះ​រណ្ដំ​​​ ប្រៀបដូចនៅក្នុងក្លឹបអីចឹង ។

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth