លែងពិបាកទៀតហើយ! នេះជារបៀបងាយៗថតសំឡេងពិនិយាយគ្នាតាមទូរស័ព្ទ
Makara Rin
DECEMBER 24 2024
គន្លឹះល្អៗ
584 views
1 min read

កន្លងមកសម្រាប់ការថតសំឡេងពេលនិយាយគ្នាតាមទូរស័ព្ទគឺទាមទាឲ្យប្រើជាមួយនឹងកម្មវិធីជំនួយទើបអាចថតបាន​ ប៉ុន្តែទូរស័ព្ទខ្លះក៏មានមុខងារនេះមកស្រាប់ផងដែរ ដោយឡែកសម្រាប់អ្នកប្រើប្រាស់ iPhone វិញអាចថារាងពិបាកបន្តិចមែនប៉ុន្តែឥឡូវនេះគឺយើងអាចទទួលបានមុខងារថតសំឡេងពេល Call ជាមួយអ្នកដទៃ ហើយ ។ ដូច្នេះខាងក្រោមនេះគឺជាដំណាក់កាលនីមួយក្នុងការចូលទៅដំណើរការមុខងារ Call Recording:

របៀបបើក

  • ត្រូវតែប្រើប្រាស់ជាមួយនឹង iOS 18 ឡើងទៅ
  • បន្ទាប់មកចូលទៅកាន់ Setting
  • ចូលទៅកាន់ App រួចចូលទៅ Phone
  • បន្ទាប់មកទៀតចូលទៅកាន់មុខងារ Call Recording ហើយចុចបើកមុខងារនេះ
  • បន្ទាប់ពីបើកហើយ អ្នកទាំងអស់គ្នាអាចថតសំលេងពេល Call បានហើយ ដោយនៅពេល Call ជាមួយនរណាម្នាក់វានឹងលោតសញ្ញាមួយនៅផ្នែកខាងលើ
  • ដូច្នេះពេលដែលទទួលទូរស័ព្ទនិយាយជាមួយគេគឺយើងអាចប្រើមុខងារថតសំឡេងនេះបាន បន្ទាប់ពីសំឡេងហើយវានឹងបញ្ជូនទៅកាន់ Note App វារក្សាទុកជា File ដែលយើងអាច Share ទៅកាន់អ្នកផ្សេងក៏បាន និងអាចបំប្លែងសំឡេងដែលថតបានទៅជាអក្សរក៏បានដែរ។
  • សូមបញ្ជាក់ថានៅពេលដែលយើងចុចមុខងារថតសំឡេងវានឹងបញ្ជូនដំណឹងទៅអ្នកម្ខាងទៀតថាយើងកំពុងតែថតសំឡេង
  • Image 1

    Image 2

    អត្ថបទដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia