ក្រុមហ៊ុនTotalEnergies Marketing (Cambodia) ប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ប្រេងឥន្ធនៈអ៊ិចសែលលៀម 3-in-1 រូបមន្ត ថ្មី
Navasiri Morm
APRIL 7 2024
PR
203 views
3 mins read

ទីក្រុងភ្នំពេញ, កាលបរិច្ឆេទ÷ ថ្ងៃសោរ៍ ទី6 ខែមេសា ឆ្នាំ2024 ក្រុមហ៊ុនTotalEnergies Marketing (Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TotalEnergies ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងវិស័យថាមពលចំរុះ មានមោទនភាពក្នុងការប្រកាសដាក់ឱ្យដំណើរការនៃរូបមន្តប្រេងឥន្ធនៈអ៊ិចសែលលៀម 3-in-1 ប្រកបដោយភាពច្នៃប្រឌិត ។ ដោយត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការរបស់អ្នកបើកបរ និង បរិស្ថាន ។ ​ប្រេងឥន្ធនៈអ៊ិចសែលលៀម ថ្មី តំណាងឱ្យរបកគំហើញនៃបច្ចេកវិជ្ជាប្រេងឥន្ធនៈផ្តល់នូវការពង្រឹងដំណើរការម៉ាស៊ីន ការការពារដ៏ប្រសើរ និងការកាត់បន្ថយការបំភាយឧស្ម័នកាបូនយ៉ាងច្រើន។

1 R1 A7476 1

ជាមួយនឹងរូបមន្តថ្មី អ៊ិចសែលលៀម 3-in-1 អ្នកបើកបរអាចទទួលបានបទពិសោធន៍ និងប្រសិទ្ធភាពម៉ាស៊ីនដែលមិនធ្លាប់មាន។ រូបមន្តប្រេងឥន្ធនៈទំនើបនេះអនុញ្ញាតឱ្យយានជំនិះរត់បានចម្ងាយឆ្ងាយជាងមុន 28 គីឡូម៉ែត្របន្ថែមទៀត(1) ដែលធ្វើឱ្យអ្នកបើកបរកាន់តែរីករាយនឹងការធ្វើដំណើរ។ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការដុតបញ្ឆេះ និងកាត់បន្ថយការបាត់បង់ថាមពល អ៊ិចសែលលៀម ប្រើអស់លទ្ធភាពគ្រប់ដំណក់ប្រេងសាំង ដែលធ្វើអោយការបើកបរកាន់តែរលូន និង ខ្លាំងជាងមុន។

TotalEnergies យកចិត្តទុកដាក់ខ្ពស់លើគុណភាព ភាពធន់ជាប់បានយូរ និង ភាពជឿជាក់របស់រថយន្តត្រូវបានឆ្លុះបញ្ចាំងនៅក្នុងមុខងារការពារម៉ាស៊ីនលំដាប់ Class A របស់ អ៊ិចសែលលៀម ។ រូបមន្តទំនើបមួយនេះ ផ្តល់នូវការការពារ ការប្រឆាំង នឹងការសិករិករិល កាកសំណល់ និងច្រេះ ដែលជាបញ្ហាប្រឈមទូទៅទាំងបី ដែលម៉ាស៊ីនកំពុងជួបប្រទះសព្វថ្ងៃនេះ។ អ៊ិចសែលលៀម ជួយធ្វើការលាងសម្អាត និងកម្ចាត់កាកសំណល់បានយ៉ាងមានប្រសិទ្ធភាព ជួយការពារការកកស្ទះរហូតដល់ទៅ99%(2)  និងជួយកាត់បន្ថយការកកិតតិចជាងមុនរហូតដល់ 38%(3)  ដែលជួយពន្យារអាយុកាលម៉ាស៊ីនឱ្យដំណើរការបានយូរអង្វែង។

1 R1 A7313 1

ក្នុង​ការ​ទទួល​ស្គាល់​នូវ​តម្រូវការ​ចាំបាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ក្រុមហ៊ុន TotalEnergies បានធ្វើវិស្វកម្ម អ៊ិចសែលលៀម មិនត្រឹមតែប្រសើរសម្រាប់ម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែកាន់តែប្រសើរឡើងសម្រាប់ភពផែនដី។  អ៊ិចសែលលៀម ជួយកាត់បន្ថយការបំភាយឧស្ម័ន CO2(4) ដែលគាំទ្រដល់អ្នកបើកបរក្នុងការធ្វើការជ្រើសរើសប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន ។ តាមរយៈការជ្រើសរើស អ៊ិចសែលលៀម អ្នកបើកបរយានយន្តរួមចំណែកធ្វើឱ្យបរិយាកាសស្អាតជាងមុន និង បរិស្ថានដែលមានសុខភាពល្អជាងមុន។


(1) ប្រៀបធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយស្ថាប័នឯករាជ្យនៅក្នុងឆ្នាំ ២០២២ ទៅលើប្រភេទយានយន្តម៉ាស៊ីនសាំង។ លទ្ធផលអាស្រ័យទៅលើប្រភេទម៉ូទ័រ។ ស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ kh.totalenergies.com

(2) Excellium ការពារការស្ទះដល់ទៅ 99% សម្រាប់ម៉ាស៊ីនប្រើប្រាស់ប្រេងឥន្ធនៈ ធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយស្ថាប័នឯករាជ្យ។​ ស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ kh.totalenergies.com

(3) Excellium ជួយកាត់បន្ថយការសឹករេចរិលរបស់ម៉ាស៊ីនដែលប្រើប្រាស់ជាមួយប្រេងឥន្ធនៈបានដល់ទៅ 38% និងជួយបង្កើនថាមពលរំអិលរបស់ប្រេងម៉ាស៊ូត ធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយមូលដ្ឋានសាស្រ្តផ្ទៃក្នុង។ ស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ kh.totalenergies.com

(4) ប្រៀបធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយស្ថាប័នឯករាជ្យនៅក្នុងឆ្នាំ ២០២២ ទៅលើប្រភេទយានយន្តម៉ាស៊ីនសាំង។ លទ្ធផលអាស្រ័យទៅលើប្រភេទម៉ូទ័រ។ ស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ kh.totalenergies.com

1 R1 A7476 1 1

អំពីក្រុមហ៊ុន TotalEnergies នៅកម្ពុជា

ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1993 សកម្មភាពរបស់ខ្លួនគឺការធ្វើទីផ្សារនៃផលិតផល និងសេវាកម្មប្រេងឥន្ធនៈ៖ ប្រេងម៉ាស៊ូត ប្រេងរំអិល ប្រេងឥន្ធនៈឧស្សាហកម្ម និងអាកាសចរណ៍។ មានស្ថានីប្រេងឥន្ធនៈចំនួន 134 ហាង Bonjour ជាង 91 និងកាត TotalEnergies ជាមធ្យោបាយងាយស្រួលក្នុងការគ្រប់គ្រងការទិញប្រេងឥន្ធនៈ។ សេវាកម្មផ្សេងទៀតរួមមានកន្លែងស្តុកទុកសម្រាប់ប្រេងឥន្ធនៈផ្លូវថ្នល់ និងអាកាសចរណ៍ ការវិភាគប្រេងដែលបានប្រើ ការដំឡើងធុង និងការដឹកជញ្ជូនច្រើនដល់អតិថិជនពាណិជ្ជកម្ម ផលិតផលលាងសម្អាត និងថែទាំរថយន្ត។ ចាប់តាំងពីឆ្នាំ 2018 មក ក្រុមហ៊ុន TotalEnergies បានចាប់ផ្តើមសកម្មភាពថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនសម្រាប់អតិថិជន និងធ្វើការផ្គត់ផ្គង់ដល់អាជ្ញាធរអគ្គិសនី។​ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kh.totalenergies.com or www.facebook.com/TotalEnergiesCambodge.

Img 8877 1

Img 8967 1

អំពី ក្រុមហ៊ុន TotalEnergies

TotalEnergies គឺជាក្រុមហ៊ុនពហុថាមពលសកលមួយដែលបានផលិត និងមានទីផ្សារថាមពលដូចជា ប្រេង ឥន្ធនៈ ឧស្ម័នធម្មជាតិ និងឧស្ម័នបៃតង ថាមពលកកើតឡើងវិញ រួមទាំងថាមពលអគ្គិសនីផងដែរ។ បុគ្គលិកជាង 100,000 នាក់របស់យើង បានប្តេជ្ញាចិត្តថា ថាមពលទាំងអស់នេះ នឹងធានាបាននូវតម្លៃសមរម្យជាងមុន និរន្តរភាពជាងមុន កាន់តែគួរឱ្យទុកចិត្ត និងអាចឱ្យមនុស្សប្រើប្រាស់បានច្រើនតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុន TotalEnergies មានទីតាំង ជិត 130 ប្រទេស បានយកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព យកបេះដូងធ្វើជាគម្រោង និងប្រតិបត្តិការរបស់ខ្លួន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia