[កម្ពុជា,ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៤] ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា AI ដែលកំពុងតែវាយលុកលឿនដូចព្យុះក្នុងពិភពលោក ក្រុមហ៊ុន MSI ដែលជាម៉ាកយីហោកុំព្យូទ័រយួរដៃប្រណិតឈានមុខគេលើពិភពលោកមួយបានបោះជំហានតាមរយៈជំនាញវិជ្ជាជីវៈរបស់ខ្លួនទៅលើសោភ័ណភាពដ៏ប្រណិត ប្រព័ន្ធដំណើរការខ្លាំង និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុន MSI បានប្រកាសចេញនូវឧបករណ៍ហ្គេមយួរដៃស៊េរីថ្មីគឺ MSI Claw ។ រចនាឡើងផ្អែកលើរូបរាង ដំឡើងជាមួយកម្មវិធី Cooler Boost HyperFlow ផ្តាច់មុខរបស់ MSI និងបំពាក់ថ្មធំទំហំ 53WHr ជាមួយនឹងការសាកថ្មលឿនល្បឿន 65W សម្រាប់ការលេងហ្គេមបានកាន់តែយូរ។ អ្វីដែលសំខាន់បំផុតនោះគឺ MSI Claw គឺជាឧបករណ៍ហ្គេមយួរដៃដំបូងដែលដំណើរការដោយបន្ទះឈីប Intel Core Ultra។ ឥឡូវនេះ The Claw បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកក្នុងពិភពលោក។ វាអាចរកទិញបាននៅតាមតំណាងចែកចាយដែលមានការអនុញ្ញាតពីក្រុមហ៊ុន MSI ជាមួយនឹងតម្លៃចាប់ពី 739 ដុល្លារអាមេរិក។
ជាមួយនឹងវិធីសាស្ត្រនៃការរចនាដែលសាមញ្ញតែមានប្រយោជន៍របស់ Claw វារួមបញ្ចូលនូវម៉ាកសញ្ញានាគ MSI តាមរយៈផ្នត់គំនិតរបស់ Claw រក្សាបាននូវអត្តសញ្ញាណជាប់លាប់ដែលមានតែមួយគ្មានពីរនៃម៉ាកយីហោ MSI។ លើសពីនេះទៅទៀត វាត្រូវបានបានរចនាឡើងដោយគិតគូរពីផាសុកភាព ដើម្បីតម្រូវទៅតាមទម្រង់ធម្មជាតិនៃការក្តាប់កាន់ ធានាបាននូវភាពងាយស្រួល ភាពស្និត និងការគ្រប់គ្រងបានច្បាស់លាស់សម្រាប់គ្រប់ទំហំដៃ។ អរគុណដល់ការធ្វើតុល្យភាពទម្ងន់ខាងក្នុងបានយ៉ាងល្អ ដែលធ្វើអោយឧបករណ៍ទាំងមូលអាចលើកកាន់ឡើងបានដោយភាពងាយស្រួល។
លើសពីនេះទៅទៀត ក្នុងការរចនាគ្រាប់ចុច ដៃបញ្ជា និងប៊ូតុង ABXY ក៏ត្រូវបានហ៊ុំព័ទ្ធដោយរង្វង់ភ្លើង RGB ដើម្បីផ្តល់នូវបរិយាកាសកាន់តែប្រសើរ។ ក្រៅពីការរចនា វាក៏មាន Hall Effect Sensors នៅនឹងដៃបញ្ជាទាំងពីរ និងកៃ LT/RT ដែលជួយពន្យារអាយុកាលនៃការប្រើប្រាស់ដោយបញ្ចៀសពីការតម្រូវអោយចុចដោយផ្ទាល់ដើម្បីដំណើរការ។
MSI Claw បំពាក់មកជាមួយនឹងបច្ចេកវិទ្យា Cooler Boost HyperFlow ដែលមានការរចនាជាមួយនឹងកង្ហារពីរ និងបំពង់កម្តៅពីរនៅខាងក្នុង។ វាជាការវិវត្តថ្មីនៃការរចនាលំហូរកម្តៅខាងក្នុងដែលប្តូរទិសដៅនៃលំហូរខ្យល់ដើម្បីធ្វើឲ្យត្រជាក់ផ្នែកខាងក្នុង ដោយរក្សាសមាសធាតុទាំងអស់ឲ្យត្រជាក់ដូច្នេះអ្នកប្រើប្រាស់អាចលេងហ្គេមបានកាន់តែយូរ។ ដំណើរការដោយបន្ទះឈីប Core Ultra ចុងក្រោយបង្អស់របស់ Intel បច្ចេកវិទ្យា XeSS ដ៏ទំនើបរបស់ Intel បានផ្លាស់ប្តូរបទពិសោធន៍លេងហ្គេមសម្រាប់អ្នកចូលចិត្តលេងនៅគ្រប់ទីកន្លែង ដោយមានការគាំទ្រច្រើនជាង 50 ហ្គេម ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមងាយស្រួលរីករាយជាមួយឧបករណ៍ហ្គេមយួរដៃចល័តបែបនេះ។
MSI Claw ថែមទាំងបានកែសម្រួលកម្មវិធីដ៏មានអានុភាពដើម្បីភាពងាយស្រួលនៃការប្រើប្រាស់នោះគឺ MSI Center M។វាផ្តល់នូវមុខងារជាច្រើនសម្រាប់អ្នកលេងក្នុងការរុករក រួមទាំងផ្ទៃប្រើប្រាស់សាមញ្ញក្នុងការចូលប្រើ AI Engine ចុងក្រោយបង្អស់ និងលក្ខខណ្ឌអ្នកប្រើប្រាស់ដែលអាចប្ដូរតាមបំណង សោ Marco ផ្តាច់មុខក្នុងការដំឡើង និងមុខងារពិសេសៗជាច្រើនទៀតកំពុងរង់ចាំអ្នកលេងដើម្បីស្វែងរក។
អ្វីដែលពិតជាធ្វើឲ្យឧបករណ៍ហ្គេមមួយនេះខុសប្លែកគេនោះ គឺថាមពលថ្មដែលកាន់បានយូររបស់វា។ MSI Claw បំពាក់មកជាមួយនូវថ្មទំហំ 53 WHr ដែលផ្តល់នូវលក្ខខណ្ឌនៃការប្រើប្រាស់បានរហូតទៅដល់ 2 ម៉ោង។ វាគឺជាពេលវេលាដែលថាមពលដ៏មានប្រសិទ្ធិភាពជួបជាមួយនឹងដំណើរការដ៏មានអានុភាព— លេងហ្គេមកាន់តែយូរ តែស៊ីថ្មតិច។
ជាចុងក្រោយ អរគុណដល់ App Player ផ្តាច់មុខដែលធ្វើឲ្យ MSI Claw គឺជាឧបករណ៍ហ្គេមយួរដៃតែមួយគត់ដែលផ្តល់នូវបណ្ណាល័យហ្គេមដ៏ធំទូលាយបំផុត គ្របដណ្តប់ហ្គេមទាំងប្រភេទ Windows និងហ្គេមទូរស័ព្ទ Android ដោយផ្តល់នូវវេទិកាហ្គេមជាច្រើនដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អ្នកលេងហ្គេម។
ឥឡូវនេះក្រុមហ៊ុន MSI ភ្ជាប់មកជាមួយនូវកញ្ចប់ពិសេសសម្រាប់ការបញ្ជាទិញ Claw ចាប់ពីថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2024 ដល់ថ្ងៃទី 31 ខែ តុលា ឆ្នាំ 2024។ The Claw ភ្ជាប់មកជាមួយនូវហ្គេមឥតគិតថ្លៃពី "Skull and Bones" (តម្លៃ 60 ដុល្លារអាមេរិក)។
MSI Claw គឺត្រៀមខ្លួនរួចជាស្រេចឥឡូវនេះដើម្បីធ្វើឲ្យប្រសើរឡើង និងស្វែងយល់បន្ថែមជាមួយអ្នក។ ស្វែងរកជាវឥឡូវនេះនៅតាមតំណាងចែកចាយដែលមានការអនុញ្ញាតពីក្រុមហ៊ុន MSI ។ ព័ត៌មានលម្អិតអំពីផលិតផលអាចរកបាននៅលើគេហទំព័រ kh.msi.com។
Specification
Model Name | MSI Claw A1M-200KH | MSI Claw A1M-201KH |
Processor | Intel® Core™ Ultra 7 processor 155H | Intel® Core™ Ultra 5 processor 135H |
Operating System | Windows 11 Home (MSI recommends Windows 11 Pro for business.) | Windows 11 Home (MSI recommends Windows 11 Pro for business.) |
Chipset | Integrated SoC | Integrated SoC |
Memory | LPDDR5 onboard, 16GB, dual channel | LPDDR5 onboard, 16GB, dual channel |
Display | 7" FHD (1920 x 1080), 120 Hz Refresh Rate, Touch Screen, 100% sRGB(Typical), 500nits(Typical), IPS-Level panel | 7" FHD (1920 x 1080), 120 Hz Refresh Rate, Touch Screen, 100% sRGB(Typical), 500nits(Typical), IPS-Level panel |
Graphics | Intel® Arc Graphics | Intel® Arc Graphics |
Storage Slot | 1 TB NVMe M.2 2230 SSD by PCIe Gen 4 x4 | 1 TB NVMe M.2 2230 SSD by PCIe Gen 4 x4 |
Sensor | 6-Axis IMU Vibration Motor | 6-Axis IMU Vibration Motor |
Communication | Intel® Killer™ Wi-Fi 7 BE1750, Bluetooth v5.4 | Intel® Killer™ Wi-Fi 7 BE1750, Bluetooth v5.4 |
Audio | 2 × 2W Speakers / 1× Audio combo jack / Hi-Res Audio ready | 2 × 2W Speakers / 1× Audio combo jack / Hi-Res Audio ready |
I/O Port | 1 x Thunderbolt™ 4 / DP/ USB Type-C (w/ PD 3.0 Charging) 1 x microSD Card Reader 1 x Audio combo jack 1x Power button with Finger Print Sensor | 1 x Thunderbolt™ 4 / DP/ USB Type-C (w/ PD 3.0 Charging) 1 x microSD Card Reader 1 x Audio combo jack 1x Power button with Finger Print Sensor |
Battery/Adapter | 6-Cell, Li-Polymer, 53Whr / 65W USB Type-C PD 3.0 | 6-Cell, Li-Polymer, 53Whr / 65W USB Type-C PD 3.0 |
Dimension | 294 (W) x 117(D) x 21.2(H) mm | 294 (W) x 117(D) x 21.2(H) mm |
Weight | 675 g | 675 g |
Color | Black | Black |
OS | Win11 (support App Player to play Android Mobile Game) | Win11 (support App Player to play Android Mobile Game) |
SRP | US$819 | US$739 |
សម្រាប់ព័ត៌មាននៃកញ្ចប់ផលិតផល៖ https://kh.msi.com/Promotion/2024-claw-special-offer
គេហទំព័រផ្លូវការរបស់ MSI Claw៖ https://www.msi.com/Handheld/Claw-A1MX
MSI Facebook: https://www.facebook.com/MSIGaming
MSI Instagram: https://www.instagram.com/msigaming/
MSI YouTube: https://www.youtube.com/user/MSIGamingGlobal
https://www.youtube.com/user/MSI
MSI Twitter: https://twitter.com/msitweets/
ចុះឈ្មោះក្នុង MSI RSS Feeds តាមរយៈគេហទំព័រ https://www.msi.com/rss សម្រាប់ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានអំពីផលិតផលជាច្រើនទៀត។
អំពីក្រុមហ៊ុន MSI
MSI គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងវិស័យហ្គេម ការបង្កើតមាតិកា និងដំណោះស្រាយ AIoT។ ដោយមានការជំរុញដោយសមត្ថភាពនៃការស្រាវជ្រាវ និងការអភិវឌ្ឃន៍ដ៏ទំនើប និងភាពច្នៃប្រឌិតដែលជំរុញដោយអតិថិជន MSI មានវត្តមានជាសកលដ៏ធំទូលាយដែលលាតសន្ធឹងលើ 120 ប្រទេស។ ស្រឡាយផលិតផលដ៏ទូលំទូលាយនៃកុំព្យូទ័រយួរដៃ កាតក្រាហ្វិក ម៉ូនីទ័រ បន្ទះមេ កុំព្យូទ័រលើតុ គ្រឿងកុំព្យូទ័រ ម៉ាស៊ីនមេ IPCs ឧបករណ៍មនុស្សយន្ត និងប្រព័ន្ធព័ត៌មានរថយន្ត និងប្រព័ន្ធទូរគមនាគមន៍ត្រូវបានទទួលស្គាល់ជាសកល។ MSI គឺជាម៉ាកយីហោឈានមុខគេដែលកំណត់អនាគតនៃបច្ចេកវិទ្យា។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលទៅកាន់គេហទំព័រ https://www.msi.com។